ភ្នំពេញ ៖ ជនជាជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្ត ទៅបុកទ្រូងផ្លូវនៅមជ្ឈមណ្ឌលកោះពេជ្រ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងតែមិនមានអ្នករងរបួសនោះឡើយ
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៣ ទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវិថីកោះពេជ្រ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកបើករថយន្តបង្កជនជាតិចិនវ័យប្រហែល ១៩ទៅ២០ឆ្នាំតែប៉ុណ្ណោះ ។
តាមសម្ដីសន្តិសុខដែលប្រចាំការនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តម៉េកស័រដេស GL350 ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 2AM-7698 បើកបរដោយជនជាជនជាតិចិន ខណៈមកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកចំនួន២កង់ ឯរថយន្តបង្កបានក្រឡាប់ តែអ្នកបើកបរមិនរងរបួសនោះទេ។
បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរក្រុង និងស្ទូយយក រថយន្ត ទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ