ខ្សឹបដាក់ត្រចៀក៖ ឧកញ៉ា សុឹង សំអុល ចេញឈើ២០ឡានយីឌុប ពីស្រុកកោះញែក សង្ស័យកាច់ចង្កេះទៅវៀតណាមតាមស្រុកស្នួល និងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ខណៈនេះម៉ោង៩និង១៣នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩រថយន្តយីឌុបដឹកឈើរបស់ឧកញ៉ា សុឹង សំអុល ចំនួន២០គ្រឿង និងបានដឹកឈើមកដល់ទីរួមខេត្តមណ្ឌលគិរី(រង្វង់មូលគោព្រៃ)ចំនួន២គ្រឿង,មួយចំនួនទៀតឆ្លងផុតខេត្ត,និងមួយចំនួនទៀតមកពីស្រុកកោះញែក ជាបន្តបន្ទាប់។ ជំហ៊ានដំបូងខាងជំនាញលោក គង់ វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើកោះញ៉ែក អះអាងប្រាប់អ្នកកាសែតក្នុងថា ឡានឈើនេះមានច្បាប់ត្រឹម១២គ្រឿងទេ បើដល់២០គ្រឿងនោះលោកមិនបានដឹងទេ។
មន្ត្រីខ្លះលួចធ្លោយថា៖ ឧកញ៉ា សុឹង សំអុល កាត់ PC ជាប្រភេទឈើក្រហម តែការដឹកជញ្ជូននេះជាឈើឡាំងជ្រុង ដែលឧកញ៉ា សុឹង សំអុល ប្រមូលទិញដោយខុសច្បាប់ពីតំបន់ផ្សេងៗក្រៅពីក្រុមហ៊ុនរបស់គាត់ ដែលគ្មានឈើសោះ។
ជាគោលដៅគេសង្ស័យថា៖ ឧកញ៉ា សុឹង សំអុល អាចដឹកឈើទាំងនេះកាច់ចង្កេះទៅវៀតណាមតាមច្រកស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយសារគាត់ដឹកឈើទាំងនោះវាងទៅតាមផ្លូវសំពោចស្រែរនាម ភ្នំព្រិច បុកមកស្រុកស្នួល ជាយុទ្ធសាស្រ្តក្នុងមធ្យោបាយមានឱកាសកាច់ចង្កេះទៅវៀតណាមដោយរលូន ប្រសិនបើសមត្ថកិច្ច អាជ្ញាធរ ជំនាញ រួមទាំងគយផងរួមគំនិតហែកប្រយោជន៍ចែកគ្នានៃជំនួញយកPCកូនកាត់នេះធ្វើជារនាំងផ្លូវច្បាប់..!!!
ឧកញ៉ា សុឹង សំអុល គាត់មិនជិនណាយនិងមុខរបរលោតឆ័ត្រក្នុងបទល្មើសដឹកជញ្ជូនឈើបន្លំPCនេះទេ ព្រោះគាត់មានជំនាញចរិកនេះជាអាជីព ស្របពេលងប់ងល់ការចាយលុយខុសខ្ទង់ ក៏ហ៊ានប្រើគំនិតចេតនាទុចរិត ទាមទារលាភសក្ការៈដោយតក់ក្រហល់បំផុត ខណៈហែលរឿងបទល្មើសឈើជោគជ័យ៩៩ភាគរយរាល់គ្រាកន្លង ហើយគាត់នឹងអាចភ្លេចត្រឹម១ភាគរយនៃបទល្មើសដឹកជញ្ជូនឈើឆ្លងដែននៃបទល្មើសឧក្រិដ្ឋដែលត្រូវគាត់នឹងរាងចាល១ជីវិត បើនីតិវិធីមន្ត្រីនគរបាលស្ថាប័នជំនាញដំណើរការក្នុងរង្វង់ប្រទេសគ្រប់គ្រងដោយច្បាប់ ហើយចាប់ម្តង។
យប់នេះអាចឧកញ៉ា សុឹង សំអុល ដឹកឈើដោយជោគជ័យឆ្លងដែនទៅវៀតណាម ខណៈលេចឮថាចំណាយកញ្ចប់រួចហើយជាមួយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ តាមរយៈយកPCកូនកាត់១នេះទៅជាបង្អែក បន្លំ បន្លាច សំអាងជាលេស៕

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print