ភ្នំពេញ៖Facebook មួយឈ្មោះ “Gro Angel”ដោយដាក់រូបសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា និង ប្រកាសគាំទ្រគណបក្សសង្គ្រោះជាតិ ។ ប៉ុន្តែ សម្តេច ទៀ បាញ់ បានបដិសេធ ។
បញ្ហានេះ សម្តេច ទៀ បាញ់ ថ្លែងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នេះថា “សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា គណនីហ្វេសប៊ុក (Facebook Account) ឈ្មោះ Gro Angel មិនមែនជា គណនីហ្វេសប៊ុក របស់ខ្ញុំនោះទេ”។
រដ្ឋមន្ត្រីក្រសួងការពារជាតិ រូបនេះ បន្តថា”ខ្ញុំមិនមានពាក់ព័ន្ធទៅនឹងរាល់ការផ្សព្វផ្សាយព័ត៌មានរបស់ គណនីហ្វេសប៊ុក ឈ្មោះ Gro Angel នេះឡើយ។ ហេតុដូច្នេះ សូមសាធារណជនជ្រាបជាព័ត៌មាន”៕ចេស្តា
...