ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើ​នៅខេត្តតាកែវ​ ក្រោម​ព្រះ​រាជ​អធិបតីភាព​ព្រះមហាក្សត្រ​នៃ​កម្ពុជា​

ចែករំលែក៖

ខេត្តតាកែវ​៖នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នេះ​ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា​ ស្តេចយាងជាព្រះរាជវត្តមានដ៏មហាវិសេសវិសាលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តតាកែវ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញ តែឆ្នាំខ្លះព្រះរាជពិធីនេះ ក៏មានធ្វើនៅតាមបណ្តាខេត្តដែរ ដែលព្រះរាជពិធីមួយនេះមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។ ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “គោឧសភរាជ”។

ការប្រារព្ធព្រះរាជពិធីនេះក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print