ខ្ញុង ថា ប្រឹងស្ទើរស្លាប់ទម្រាំមានរថយន្តថ្មីទំនើបជិះ

ចែករំលែក៖

ភ្នំពេញ ៖ តារាកំប្លែងស្រីល្បីឈ្មោះនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង​បាន​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប​ឡង់​គ្រី​ស៊័​រ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ​ដែល​នាង​ទើប​នឹង​ដូ​រ ជាមួយនឹងការ​អះអាង​ថា ​នេះ​ជា​ញើស​ឈាម​របស់​នាង​ដែល​បាន​ខិតខំ​​ប្រឹងប្រែង​កន្លងមក​គ្មានស្គាល់យប់ថ្ងៃនោះ ​។​ ​

មិនចាញ់តារាសិល្បៈរួមជំនាន់ នាងខ្ញុងបានសម្រេចក្តីសុបិន្តមានរថយន្តទំនើបជិះទៅបំពេញការងារ តារាកំប្លែងស្រីរូបនេះ បានអះអាងថា ខ្លួន និង គ្រួសារបាន​ខំប្រឹង​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ហើយ ទើប​ទទួល​បាន​លទ្ធផល​បែបនេះ​ ​។​ ជាមួយគ្នានោះដែរ តារាកំប្លែងស្រីរូបនេះ ក៏​ទទួលបានការ​សាទរ​ចំពោះ​ភាព​ជោគជ័យ​របស់នាង និង គ្រួសារផង​ដែរ​ ​។​ ​

ក្រៅពី​តារា​កំប្លែង​ ​ខ្ញុង​ ​ក៏​ជាតា​រា​ចម្រៀង​នៅក្នុង​ផលិតកម្ម​ថោ​ន និង ​បាន​ចូលរួម​សម្តែង​រឿង​ជាច្រើន​ ​ហើយ​ក្រៅពី​ការងារសិល្បៈ នាង​ក៏​មានមុខ​របរ​បន្ទាប់បន្សំ​ដែល​មាន​ដូចជា​ការ​លក់​ដី​ឡូ​ត៍​ ​ផលិតផល​រក្សា​សម្រស់​ ​និង ​សាច់ក្រក ផ្អក​ជាដើម​ ​។​ ​

ពេលនេះគេអាចនិយាយបានថា តារាកំប្លែង ​ខ្ញុង​ មិន​ត្រឹម​​ជោគជ័យ​លើអាជីព និង របររកស៊ីទេ សូម្បី​​តែ​ជីវិត​ស្នេហា​របស់​​នាងក៏​មាន​សេចក្តី​សុខ​មិនធម្មតា​ដែរ​ ក្រោយពី​នាង​ភ្ជាប់​ស្នេហ៍​ជាមួយតារាកំប្លែង​ ​នា​យ​កៃដផងដែរ​ ។ ទោះជាយ៉ាងណាតារាស្រីរូបនេះនៅមិនទាន់ទទួលយកកំណើតកូនដែឡជាតំណត់ឈាមរួមគ្នាជាមួយនាយកៃដនៅឡើយដែរ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print