តារាល្បីៗលេចមុខ នៅថ្ងៃខួបកំណើតកូនស្រី ប៉ែន សារ៉ាវ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយរៀបការនឹងទទួលបានចំណងដៃកូនស្រីគួរឲ្យស្រលាញ់ម្នាក់ តារាសម្តែង ប៉ែន សារ៉ាវ បានរៀបចំកម្មវិធីខួបកំណើតគម្រប់១ឆ្នាំឲ្យកូនស្រីកាលពីរាត្រីថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៩​ នេះនៅភោជនីយដ្ឋាន Friend House ។ តារាចម្រៀង តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនកុះករបានបង្ហាញវត្តមានអបអរសាទរក្នុងកម្មវិធីខួបកំណើតនេះផងដែរ។

មិត្តរួមអាជីពជិតដិត មានលោក ម៉ៅ ហាជី លោកខេម លោកគូម៉ា បានរួមគ្នាច្រៀងបទចម្រៀងរីករាយថ្ងៃខួបកំណើតមួយនេះអមដោយបទចម្រៀងច្រៀងកំដរភ្ញៀវចូលរួមនឹងការផ្ញើសារជូនពរជាច្រើន។ លោក ប៉ែន សារ៉ាវ ប្រាប់ថាកម្មវិធីនេះលោកធ្វើឡើងសម្រាប់កូនស្រីជាទីស្រលាញ់ឈ្មោះ សារ៉ាវ ការរីយ៉ាដែលមានភ្ញៀវចូលរួមប្រមាន១៥តុប៉ុណ្ណោះដែលមានអ្នកក្នុង និងក្រៅ​រង្វង់​សិល្បៈ​។  

លោកថាជាឱកាសជួបជុំមួយបន្ទាប់ពីលោក និងមិត្តភ័ក្កិរវល់នឹងការងារច្រើន ហើយភ្ញៀវពិតជាច្រើនលើសពីអ្វីដែលលោករំពឹងទុក ដែលបញ្ជាក់ពីការស្រលាញ់រាប់អាន​លោក និងគ្រួសារ។ លោកបន្តថា មិនទាន់មានគម្រោងទទួលយកកំណើតកូនបន្ទាប់នៅឡើយព្រោះតែលោក និងភរិយាកំពុងប្រឹងប្រែងលើការងាររៀងៗខ្លួន។

អ្វីដែលលោកប៉ងប្រាថ្នាសម្រាប់ កូនស្រីគឺចង់ឃើញកូនស្រីមានសុខភាពល្អ ក្លាយជាក្មេងល្អ ឆ្លាត មានអនាគតភ្លឺស្វាង និងអាចក្លាយជាពលរដ្ឋល្អសម្រាប់សង្គមនៅថ្ងៃខាងមុខ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print