ឆក់យកទូរស័ព្ទ តែបើកជ្រុលបុករ៉ឺម៉កម៉ូតូកង់បីបណ្តាលឲ្យដួល ពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាឆក់ទូរស័ព្ទយ៉ាងសកម្ម២នាក់ ឃើញនារីម្នាក់កំពុងជិះម៉ូតូបណ្ដើរចុចទូរស័ព្ទបណ្ដើរ ឃើញទំនងក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ រួចជិះម៉ូតូរត់គេចខ្លួន តែចៃដន្យសំណាងអាក្រក់បានទៅបុករ៉ឺម៉កធ្វើឲ្យជនសង្ស័យទាំង២នាក់ដួល ត្រូវបានប្រជាពលរដ្ឋជិតខាងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទិ២១ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២១អា មុខសាលាវិក្រឹត្យការខេត្តកណ្តាល ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា២នាក់ ទី១-ឈ្មោះ ផន ពន្លឹ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បីដឹកពងទា និងទី២-ឈ្មោះ ផល ផៃ ភេទប្រុស អាយុ២២ឆ្នាំ ។ ជនសង្ស័យទាំង២នាក់ខាងលើនេះ បច្ចុប្បន្នស្នាក់នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ រីឯនារីគ្រោះពុំស្គាល់អត្ដសញ្ញាណ។ ចំណែកវត្ថុតាងដកហូតបានមានម៉ូតូហុងដាឌ្រីម ប្រើប៊ិច ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BX-7855 ១គ្រឿង និងកាបូបស្ពាយ ពណ៌ខ្មៅចំនួន១ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២១អា ដោយបើកបរម៉ូតូបណ្ដើរ ដៃចុចទូរស័ព្ទបណ្ដើរ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ​២នាក់ជិះម៉ូតូឌុបគ្នា ពុំដឹងជិះមកពីណាក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ រួចបើកម៉ូតូរត់គេចខ្លួន តែចៃដន្យសំណាងអាក្រក់ជនសង្ស័យទាំង២នាក់ បានជ្រុលទៅបុករ៉ឺម៉កកង់បី បណ្ដាលឲ្យដួល ភ្លាមៗនោះប្រជាពលរដ្ឋជិតខាងបានធ្វើការឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកនារីរងគ្រោះបានយកទូរស័ព្ទរបស់ខ្លួនវិញ រួចជិះម៉ូតូចេញទៅបាត់ ។

ចំពោះជនសង្ស័យទាំង២នាក់ខាងលើនេះ សមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print