ក្រោយប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ​​ អំពើហិង្សាកើតឡើង​

ចែករំលែក៖

ក្រុមប្រឆាំង បាននាំគ្នាដង្ហែរក្បួនបាតុកម្មប្រឆាំងនិងលទ្ធផលបោះឆ្នោត ដែលគណកម្មការរៀបចំការបោះឆ្នោតបានប្រកាសកាលពីថ្ងៃទី​២១ខែឧសភាដោយជ័យជំនៈបានទៅលើ ប្រធានាធិបតី Joko Widodo ​ដោយមានសំឡេងគាំទ្រ ជាង​៥៥ភាគរយ។

ក្រោយការប្រកាសលទ្ធផលបោះឆ្នោត  ក្រុមបាតុកររាប់ពាន់នាក់​បានដង្ហែរក្បួនបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងនោះ ក្រុមបាតុករខ្លះ បានគប់កាំជ្រួច និងវត្ថុរឹងដទៃផ្សេងទៀតទៅលើកងកម្លាំងសន្តិសុខ បង្ខំឲ្យកងកម្លាំងសមត្ថកិច្ចបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ។ 

សារព័ត៌មានរ៉យទ័របានផ្សាយថា ប៉ូលិសឥណ្ឌូនេស៊ីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ដើម្បីបំបែកក្រុមបាតុករ ស្ថិតនៅកណ្តាលទីក្រុង ហ្សាការតា ក្រោយបាតុកម្មមួយ បន្ទាប់ពីលទ្ធផលផ្លូវការបង្ហាញថា ប្រធានាធិបតី Joko Widodo ត្រូវបានជ្រើសរើសជាប្រធានាធិបតីសារជាថ្មី ។

គណៈកម្មការបោះឆ្នោតឥណ្ឌូនេស៊ី (KPU) បានបញ្ជាក់ថា លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នោះ លោក Widodo ទទួលបានសំឡេងគាំទ្រ ៥៥.៥ ភាគរយ ។ ចំណែកដៃគូប្រកួតប្រជែង គឺលោក Prabowo Subianto បានសំឡេង ៤៤.៥ភាគរយ ។

លោក Prabowo បានប្រាប់ក្រុមអ្នកកាសែតថា លោកជឿថា នឹងមានការបន្លំបោកប្រាស់ជាច្រើនការបោះឆ្នោតកន្លងទៅនោះ ហើយអ្នកគាំទ្ររបស់លោកប្រហែល១ពាន់នាក់បាននាំគ្នាប្រមូលផ្តុំបាតុកម្មតវ៉ា នៅទីក្រុង ហ្សាការតា ។

បាតុកម្មនេះ កើតឡើងនៅបន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតរបស់គណៈកម្មការរៀបចំការបោះឆ្នោត ។ ការប្រមូលផ្តុំនោះបានបញ្ចប់ទៅវិញដោយសន្តិវិធី ប៉ុន្តែក្រោយមក ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករខ្លះ ដែលគប់កាំជ្រួច និងវត្ថុរឹងដទៃទៀតមកលើកងកម្លាំងសន្តិសុខ ។

រដ្ឋមន្ត្រីសន្តិសុខឥណ្ឌូនេស៊ី លោក Wiranto បានថ្លែងថា មានកម្រោងការធ្វើមហាបាតុកម្ម ទៅឡោមព័ទ្ធអគារ គណៈកម្មការបោះឆ្នោត អគាររដ្ឋសភា និងអគាររដ្ឋាភិបាលផ្សេងទៀត ។ ប៉ុន្តែទោះបីយ៉ាងណា គាត់សូមជម្រាបឲ្យហើយថា នឹងមិនមានការអត់ឱនឡើយចំពោះសកម្មភាពឧក្រិដ្ឋណាមួយ ។

នៅពេលនេះដែរ បេក្ខភាពប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសមិនទទួលស្គាល់ លទ្ធផលផ្លូវការនៃការបោះឆ្នោត ដែលបានបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ីបច្ចុប្បន្ន គឺ លោក Joko Widodo បានបន្តជាប់ឆ្នោតសម្រាប់អាណត្តិទី០២ នោះឡើយ ហើយលោកនឹងដាក់ពាក្យបណ្តឹងតវ៉ាឡើងទៅតុលាការធម្មនុញ្ញ។

លោក Prabowo បានបញ្ជាក់ថា មូលហេតុដែលលោកពុំទទួលស្គាល់លទ្ធផលឆ្នោត ពីព្រោះការរាប់សំឡេងឆ្នោត ត្រូវបានធ្វើឡើងដោយការបន្លំបោកប្រាស់។ នាថ្ងៃអង្គារនេះ យោងតាមលទ្ធផលផ្លូវការ ដែលប្រកាសដោយគណៈកម្មការបោះឆ្នោតជាតិឥណ្ឌូណេស៊ី លោក Widodo គឺជាអ្នកដែលទទួលបានជ័យជម្នះ ដូចទៅនឹងលទ្ធផលបឋម បានមកពីការរាប់សន្លឹកឆ្នោតភ្លាមៗ ក្រោយការបោះឆ្នោត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

គួរជម្រាបថា បើតាមលទ្ធផលផ្លូវការចុងក្រោយ លោក Widodo ទទួលបានសំឡេងគាំទ្រ៥៥.៥ភាគរយ ខណៈ លោក Prabowo ទទួលបានត្រឹម៤៤.៥ភាគរយ។ កាលពីឆ្នាំ២០១៤ លោក Prabowo ក៏ធ្លាប់ប្តឹងតវ៉ាទៅកាន់តុលាការ ក្រោយចាញ់ឆ្នោត លោក Widodo បែបនេះដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print