អាវុធជីវសាស្ត្រ ត្រូវបានក្រុមឧទ្ទាមនៅស៊ីរីប្រើប្រាស់នៅស៊ីរី​

ចែករំលែក៖

សង្គ្រាមនៅក្នុងប្រទេសស៊ីរី ឈានដល់ដំណាក់កាលចុងក្រោយ  ហើយក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី​ បាន​បើកការវាយប្រហារទៅលើកម្លាំងទាហានស៊ីរី នៅភាគពាយព្យស៊ីរី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្នុងនោះមានទាំងប្រើប្រាស់រថក្រោះថែមទៀតផង ។ 

មេបញ្ជារការកងទ័ពរុស្ស៊ីប្រចាំនៅប្រទេសស៊ីរី ឧត្តមសេនីយ៍ Viktor Kupchishin បានថ្លែងថា ទាហានស៊ីរីបាននិងកំពុងវាយប្រហារតបតទៅវិញ ប្រឆាំងការវាយប្រហារមួយ ដែលកើតឡើងនៅក្នុងខេត្ត Idlib ។

លោកឧត្តមសេនីយ៍ Kupchishin ថ្លែងថា ពួកឧទ្ទាមដែលត្រូវកងកម្លាំងរដ្ឋាភិបាលស៊ីរីចាប់ខ្លួនបាន បាននិយាយអំពីផែនការពួកគេវាយប្រហារអាវុធជីវសាស្ត្រក្លែងក្លាយនៅតំបន់ទីប្រជុំជន Saraqib និង Jarjanaz រួចទម្លាក់កំហុសទាំងនោះទៅលើកងកម្លាំងរដ្ឋាភិបាល ។ លោកឧត្តមសេនីយ៍បញ្ជាក់ថា ក្រុមឧទ្ទាមទាំងនោះបានបង្កើត «ឆ្មាំគីមី» ពិសេសមួយ ដើម្បីផលិត និងស្តុកទុកអាវុធជីវសាស្ត្រ ។

ក្រសួងការបរទេសអាមេរិក បានព្រងើយកន្តើយចំពោះការថ្លែងបែបខាងលើនេះរបស់ឧត្តមសេនីយ៍រុស្ស៊ី ហើយបាននិយាយថា វាជាការប៉ុនប៉ងដើម្បីបង្វែចំណាប់អារម្មណ៍ទៅលើរដ្ឋាភិបាលអាល់ អាសាដ ដែលបានចាប់ផ្តើមប្រើប្រាស់អាវុធគីមីជាថ្មីម្តងទៀតនោះ ។

ក្រសួងការបរទេសអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បញ្ជាក់ថា សហរដ្ឋអាមេរិកបានបន្តមើលឃើញសញ្ញាថា របបលោក អាសាដ ទំនងជាប្រើប្រាស់អាវុធជីវសាស្ត្រជាថ្មី ក្នុងនោះធ្លាប់ត្រូវបានចោទប្រកាន់ប្រើប្រាស់អាវុធជីវសាស្ត្រក្លរីន (Chorine) កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វាយប្រហារភាគពាយព្យស៊ីរីម្តងហើយ និងថា អាមេរិកបាននិងកំពុងស៊ើបអង្កេតករណីមួយនោះ ។

សេចក្តីថ្លែងការណ៍បានបន្តថា ការចោទប្រកាន់របស់រុស្ស៊ី គឺជាផ្នែកមួយ នៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត របស់របបលោក អាសាដ ។ រុស្ស៊ីបង្កើតព័ត៌មានក្លែងក្លាយ ហើយស្តីបន្ទោសទៅលើអ្នកដទៃថា ជាអ្នកវាយប្រហារអាវុធជីវសាស្ត្រ តែតាមការពិតរបបលោក អាសាដ ខ្លួនឯង គឺជាអ្នកកំពុងតែប្រព្រឹត្ត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print