ឃាត់ខ្លួនបុរសម្នាក់ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ និងបង្កហិង្សា

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ផឹកស៊ីស្រវឹងបង្កហឹង្សាក្នុងគ្រួសាររហូតមានការប្រតាយប្រតប់គ្នាជាមួយកូនប្រពន្ធនិង យកកាំភ្លើងខ្លីមកគំរាមជនរងគ្រោះថែមទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃអង្គារ៍៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទីនៅ ត្រង់ចំណុចតូបលក់ដូរ គ្មានលេខ ផ្លូវលេខ ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានអង្គុយផឹកស្រាបៀរនៅតូបលក់របស់ខ្លួនជាមួយក្មួយប្រុសនិងអ្នកជិតខាងចំនួន០២នាក់ទៀតលុះដល់វេលាម៉ោង២២និង៣០នាទីអ្នកផឹកជាមួយជនសង្ស័យក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួនចំណែកជនសង្ស័យក៏បានស្តីបន្ទោសឲ្យជនរងគ្រោះ (ប្រពន្ធ)ថាមិចមិនទាន់បិតតូបតែជនរងគ្រោះមិនតបភ្លាមនោះជនសង្ស័យក៏បានយកកំប៉ុងទឹកផ្លែឈើនិងកញ្ច្រែងគប់ទៅលើអំពូលភ្លើងឃើញដូចនេះជនរងគ្រោះក៏បានទៅឃាត់តែត្រូវជនសង្ស័យច្រានចេញនិងបានយកធុងទឹកតូចគប់ទៅលើជនរងគ្រោះទៀតតែក៏ត្រូវជនរងគ្រោះគេចផុតបន្ទាប់មកជនសង្ស័យក៏បានទាញពូថៅនៅក្រោមគ្រែក្នុងគោលបំណង់គប់មកលើជនរងគ្រោះ ឃើញបែបនេះ ឈ្មោះ សឿនសុជាតា (ត្រូវជាកូនស្រី)និងឈ្មោះស្រីខែម(ជាក្មួយ)ក៏បានរត់មកឃាត់ដកយកពូថៅចេញពីជនសង្ស័យនិងបានឲ្យជនរងគ្រោះ(ម្តាយ)គេចចេញ បន្ទាប់មកឈ្មោះ ស្រីខែមត្រូវបានជនសង្ស័យចាប់បោចសក់រួចមកឈ្មោះស្រីខែមក៏បានរត់ចេញពីកន្លែកកើតហេតុដោយមិនអស់ចិត្តជនសង្ស័យក៏បានទៅយកាំភ្លើងនៅក្រោមគ្រែដេករបស់ខ្លួនមកដេញតាមឈ្មោះ ស្រីខែមដែលត្រូវជាក្មួយ ដោយឃើញស្ថានភាពបែបនោះឈ្មោះជា(ត្រូវជាប្តីរបស់ឈ្មោះស្រីខែម)បានរត់មកចាប់យកកាំភ្លើងពីជនសង្ស័យរួចបោះចូលក្នុងទឹកបឹងតែម្តងក្រោយមកក៏បានតេទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ឲ្យមកជួយអន្តរាគមន៍ទាន់ពេលវេលា។

ជនសង្ស័យឈ្មោះ ង៉ុយ សឿនភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ យ័នម៉េតភេទស្រីអាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូតកាំភ្លើងខ្លីម៉ាកPO(ប៉េស៊េរ៉ូវីត) លេខ៤៦៥១ ចំនួន ០១ដើម។

ក្រោយពីទទួលបានដំណឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ក៏បានចុះមកដល់កន្លែងកើហេតុធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍និងបានបញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាកាចាត់ការតាមច្បាប់ ៕ ធឿន ព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print