ភ្លៀងលាយផ្គររន្ទះ ធ្វើឲ្យគោអ្នកស្រុកទ្រាំង ងាប់អស់៤ក្បាល

ចែករំលែក៖

ខេត្តតាកែវ ៖ សត្វគោពលរដ្ឋស្រុកទ្រាំង ខេត្តតាកែវចំនួន៤ក្បាល បានងាប់រណូករណែលពេញវាលស្រែ បង្កឲ្យម្ចាស់សោកស្តាយទាំងហូរទឹកភ្នែកមិនដឹងខ្លួន ។ គោទាំងនេះបានងាប់ដោយសារត្រូវគ្រាប់រន្ទះបាញ់ ខណៈមេឃកំពុងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះរួចមក ។
គេរាយការណ៍ថា គោចំនួន៤ក្បាលនេះបានងាប់កាលពីរសៀលថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូប៉ូ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
ជាទម្លាប់សត្វគោរបស់អ្នកស្រុកតែងត្រូវបានម្ចាស់យកទៅឲ្យស៊ីស្មៅ លុះដល់វេលាម៉ោងកើតហេតុ ស្រាប់ តែមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង លាយឡំដោយខ្យល់ នឹងផ្គរ រន្ទះ ។ មួយសន្ទុះក្រោយមកគោទាំង នោះបានងាប់ ធ្វើឲ្យម្ចាស់ដែលធ្វើស្រែពឹងផ្អែកនឹងកម្លាំងសត្វ ពាហៈនៈ សម្រាប់ភ្ជួរ រាស់ ខកចិត្ត និងសោកស្តាយជាខ្លាំង។
ទីបំផុត គោទាំងចំនួន៤ក្បាល ម្ចាស់បានត្រឹមប្រកាសស្វែងរកដង្ខៅគោមកឡៃឡុងលក់ បានប្រាក់តិចតួចមកវិញតែប៉ុណ្ណោះ ៕ ដោយ​ ៖ ជាយក្រុង


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print