វិភាគ ៖ សេដ្ឋកិច្ចពិភពលោក រងផលប៉ះពាល់ខ្លាំង​ដោយសង្គ្រាមពាណិជ្ជកម្ម

ចែករំលែក៖

កំណើនសេដ្ឋកិច្ចពិភពលោក កំពុងតែធ្វើដំណើរទៅមុខ យ៉ាងយឺតនៅក្នុងឆ្នាំនេះ មិនតែប៉ុណ្ណោះ អាច និងត្រូវធាក់ចុះក្នុងពេលខាងមុខដោយសារតែសង្គ្រាមពាណិជ្ជកម្ម អាមេរិក​ចិន​។

បណ្តាក្រុមហ៊ុននិងអង្គការ​ អន្តរជាតិនានានៅជុំវិញពិភពលោក  បានស្នើរឲ្យអាមេរិក និងចិន បញ្ចប់ សង្គ្រាម​​ពាណិជ្ជកម្ម បើមិនដូច្នោះទេ​ ពិភពលោកទាំងមូលរងផលប៉ះពាល់យ៉ាងខ្លាំង ។

កន្លងមក ធនាគារពិភពលោក WB មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ​  ក៏បានព្រមានពីផលប៉ះពាល់​ដោយ​សារ តែសង្គ្រាមពាណិជ្ជកម្ម​ រវាងមហាអំណាចប្រទេសទាំងពីរ។

​នៅពេលនេះដែរ​ អង្គការ​ដើម្បី​កិច្ចសហប្រតិបត្តិនិង​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហៅកាត់​ថា OCDE បាន​អំពាវនាវ​ នៅ​ថ្ងៃ​អង្គារ​នេះ ឱ្យ​ប្រទេស​ជា​សមាជិក​អង្គការ​ទាំង​អស់​រួសរាន់ បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​ ដែ​ល​​អាមេរិក​និង​ចិន​កំពុង​តតាំង​គ្នា។ រដ្ឋាភិបាល​នីមួយៗ​​ត្រូវរួប​រួម​គ្នា​បង្កើន​កម្លាំង​ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ចពិភពលោក​ឱ្យ​ភាព​ស្វាហាប់​ឡើង​វិញ។ ​ឆ្នាំ​នេះ​ សេដ្ឋកិច្ច​ពិភពលោក ត្រូវ​ដើរ​បន្ថយ​ល្បឿន​ផង។ នេះ​ជា​ដាក់​តឿន​របស់​លោកស្រី Angel Gurria ​អគ្គលេខាធិការ​អង្គការ​OCDE។

នៅ​ក្នុង​សន្និសីទ​កាសែត​ បង្ហាញ​អំពី​ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​ មុន​ការ​បើក​ជំនួប​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ លោកស្រី​អគ្គលេខាធិការអង្គការ​OCDE បាន​រំលើក​ឱ្យ​ឃើញ​អំពី​ភាព​​ធ្ងន់ធ្ងរ​នៃ​ស្ថានការណ៍​សេដ្ឋកិច្ច​ពិភព​លោក ដោយ​អំពាវនាវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំង​អស់ ត្រូវ​រួសរាន់​​ចូល​តុ​ចរចា​ ជាពហុភាគី​ ដើម្បី​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។

សេណារីយ៉ូ ដ៏អាក្រក់​បំផុត គឺ​ភាព​តាន​តឹង​ពាណិជ្ជកម្ម​បន្ត​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ ដុះរីក​សាយ​ដូច​ផ្សិត​ និង​ដែល​បង្កើត​ភាព​មិន​ជាក់លាក់​ជាក់​ជា​និរន្ត​និង​គ្រប់ទិសទី។ ​ត្រូវ​ដោះស្រាយជម្លោះ​ តាម​រយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ធំៗ និង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ​​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ ព្រោះ​ភាព​មិន​ជាក់លាក់​ ការវិនិយោគ​អាប់អួរ ការ​បាត់​បង់​ទំនុក​ចិត្ត បាន​ចាប់​ផ្តើម​បញ្ចេញ​ឥទ្ធិពល​​លើ​តម្លៃទំនិញ និង​ចាប់​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅរបស់​ប្រជាពល​រដ្ឋ​ហើយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ជំនាញ​​​អង្គការដដែល។

ក្រៅ​អំពី​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម អង្គការ​ ក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភថា ​ដំណើរ​បន្ថយ​ល្បឿន​សេដ្ឋកិច្ច​របស់​ចិន​ អាច​នឹង​ធ្វើ​ឱ្យសេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល​រង​ផល​ប៉ះទង្គិច ហើយ​បំណុល​ឯកជន​នឹង​កើន​ឡើង​។ ប្រឈម​នឹង​ហានិភ័យ​បែប​នេះ OCDE បាន​ព្យាករ​ថា​កំណើន​​សេដ្ឋកិច្ច​ពិភពលោក​នឹង​កំរិត​ត្រឹម​តែ​៣,២%​ទេ មិនមែន​៣,៣%​ដូច​ការ​រំពឹង​កាលពី​ខែ​មីនា​ឡើយ។ គេ​ទំនង​ជា​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​ក្រោយ​ទើប​ឃើញ​សេដ្ឋ​កិច្ចពិភពលោក​អាច​មាន​កំណើន​ឡើងវិញ​​បន្តិច។

ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក អង្គការ​បានដំឡើង​​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ពិន្ទុ(២,៨%​)សម្រាប់​​ឆ្នាំ​នេះ ហើយ​ចុះ​មក​វិញ​នៅ​ឆ្នាំ​ក្រោយ ដល់​២,៣%។ ចំពោះ​ចិន​វិញ​​គ្មាន​ការ​ប្រែប្រួល​ទេ។​ ចិន​នឹង​មាន​កំណើន​សេដ្ឋ​កិច្ច ៦,២%​ដដែល​នៅ​ឆ្នាំ​នេះ​ និង​៦%​នៅ​ឆ្នាំ​ក្រោយ។

ការព្យាកររបស់​OCDE​នេះ​មិន​ទាន់​គិត​បញ្ចូល​អំពី​សង្គ្រាម​តតាំង​គ្នា​ថ្មីៗ​ចុងក្រោយ​រវាង​អាមេរិក​និង​ចិន​ជុំ​វិញ​ការ​ដំឡើង​ពន្ធគយ និង​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យាHuawei​ទេ។

ក្រុមហ៊ុនជាច្រើនបង្ហាញពីក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម​ សូម្បីតែ​ ក្រុមហ៊ុនផលិតស្បែកជើងធំៗបំផុតក្នុងលោកខ្លះកំពុងទទូចអោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយចិន ដោយព្រមានថា វានឹងបង្កផលប៉ះពាល់ដ៏អន្តរាយលើអ្នកប្រើប្រាស់ ។

នៅក្នុងលិខិតមួយចុះហត្ថលេខាដោយក្រុមហ៊ុន១៧០ រួមមាន NikeនិងAdidas ពួកគេបាននិយាយថាការសំរេចិត្តរបស់ប្រធានាធិបតីអាមេរិកក្នុងការដំឡើងពន្ធដល់២៥ភាគរយលើទំនិញចិនវាប៉ះពាល់ដល់វណ្ណៈកម្មករ។ពួកគេក៏ព្រមានថា ការយកពន្ធខ្ពស់ឡើងគំរាមអនាគតនៃធុរកិច្ចខ្លះនិងថា«វាដល់ពេលបញ្ចប់សង្គ្រាមពាណិជ្ជកម្មនេះហើយ»។

សូមបញ្ជាក់ថា កាលពីជាងមួយសប្តាហ៍មុនលោកត្រាំបានដំឡើងពន្ធលើទំនិញចិនដែលត្រូវនាំចូលអាមេរិកតំលៃសរុបប្រមាណ២០០ពាន់លានដុល្លារពីអត្រា១០ទៅ២៥ភាគរយ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងប៉េកាំងមិនអាចសំរេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយពីកិច្ចពិភាក្សាជាងដប់ជុំ។

ចិនបានតតបវិញដោយប្រកាសផែនការដំឡើងពន្ធលើទំនិញអាមេរិកតំលៃ៦០ពាន់លានចាប់ពីថ្ងៃ១ មិថុនា។

បណ្តាក្រុមហ៊ុនដែលបានចុះហត្ថលេខាលើលិខិត រួមមានClarks, Dr Martens និង Converseអះអាងថា ខណៈអត្រាពន្ធជាមធ្យមលើទំនិញស្បែកជើងមានចំនួន១១,៣ភាគរយការបន្ថែមពន្ធ២៥ភាគរយទៀតធ្វើអោយករណីខ្លះពន្ធឡើងដល់៦៧,៥ភាគរយ។

ទោះជាយ៉ាងណា នៅពេលលោកប្រកាសដំឡើងពន្ធ លោកត្រាំបានប្រាប់បណ្តាក្រុមហ៊ុនថា ពួកគេអាចកាត់បន្ថថ្លៃដើមដោយដូរទីតាំងផលិតកម្មមកទឹកដីអាមេរិកតែពួកគេតបវិញថា មិនអាចដូរបានភ្លាមៗទេ វាត្រូវការផែនការរយៈពេលរាប់ឆ្នាំ៕

...

NANJING, CHINA – MAY 20: Investors watch an electronic ticker board displaying stock figures at a stock exchange hall on May 20, 2019 in Nanjing, Jiangsu Province of China. The Shanghai Composite Index dropped 11.70 points, or 0.41 percent, to close at 2,870.60 points. The Shenzhen Component Index dropped 84.08 points, or 0.93 percent, to close at 8,916.11 points. (Photo by VCG/VCG via Getty Images)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print