ខេត្តបន្ទាយមានជ័យៈជនសង្ស័យចែកចាយនិងប្រើប្រាស់ថ្នាំញៀន៤នាក់ត្រូវកម្លាំងអធិការស្រុកថ្មពួកបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យរួមនិងវត្ថុតាងកាលពីរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩នេះ។
លោកអធិការស្រុកថ្មួកសៅសារឿនមានប្រសាសន៏ថាកាលពីវេលាម៉ោង១និង៣០នាទរសៀលថ្ងៃទីៈ២១ខែឧសភាឆ្នាំ២០១៩ ដោយមានការយកចិត្តទុកដាក់ក្រោមការចង្អុលបង្ហាញ់ពីលោកឧត្តមសេនីយ៏ទោអាត់ខែមស្នងការនគារបាលខេត្តនិងបញ្ជាផ្ទាល់ដោយរួបលោកបានចុះបង្ក្រាប់ករណីចែកចាយគ្រឿងញៀននៅចំណុចខាងកើតវត្តគោករមៀត ភូមិគោករមៀតឃាតចាប់បានមុខសញ្ញាចែកចាយយ៉ាងសកម្ម និង អ្នកប្រើប្រាស់ចំនួន04 នាក់មាន: 1.ឈ្មោះ មួង វិន័យ ភេទប្រុស អាយុ 23ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ដកហូតវត្តុតាំងម្សៅសក្រាមចំនួន៥កញ្ចាប់ថងតូចនិងថ្នាំញៀនWY ចំនួន36 គ្រប់ ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម
2.ឈ្មោះស៉ិវ ស៊ីណា ភេទប្រុសអាយុ28ឆ្នាំ រស់នៅភូមិគោករមៀត ជាអ្នក់ប្រើប្រាស់
3.ឈ្មោះរស្មី ស៊ីដែន ភេទប្រុសអាយុ15ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពូក ជាអ្នក់ប្រើប្រាស់
4. ឈ្មោះ ភ្លៀង ដឿ ភេទប្រុសអាយុ18ឆ្នាំ រស់នៅភូមិថ្នល់ដាច់ឃុំថ្មពួក ស្រុកថ្មពួក ជាអ្នក់ប្រើប្រាស់ លុះដល់វេលាម៉ោង15.00នាទី ថ្ងៃខែឆ្នាំដដែលដោយបានការសម្របសំរួលពីលោកព្រះរាជអាជ្ញាកំលាំងយើងបានបន្តធ្វើការឆែរឆេរលំនៅដ្ឋាន ជនសង្ស័យ(មួង វិន័យ) បានរកឃើញម្សៅសក្រាម១កញ្ចាប់(ធំល្មម) ជញ្ជើងសំរាប់ថ្លឹង01 ដេកកេះចំនួន04 ថងសំរាបច្រកថ្នាំមួយចំនួន បំពុងកែវសំរាបជក់ចំនួន01 ផ្លាកលេខម៉ូតូ02 ទូរស័ព្ទ4គ្រឿង កាំបិតមុខស្រួច01 កាំភ្លើងខ្យល់01 ម៉ូតូចំនួន01គ្រឿងម៉ាក់SUZUKI NEX និងសុំយោបល់ឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដើម្បីកសាងនីតិវិធី។
ក្រោយពីការសាកសួកម្លាំងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តកាលពីរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩នេះដើម្បីចាត់ការតាមផ្លូវច្បាប់៕ នីមវណ្ណា