ឆក់រាល់ថ្ងៃនៅក្នុងទឹកដីខណ្ឌដូនពេញ សង្ស័យសមត្ថកិច្ចដេកលក់

ចែករំលែក៖

ភ្នំពេញ៖បុរសរងគ្រោះពីអំពើឆក់ទូរស័ព្ទម្នាក់ត្រូវបានក្រុមចោរដៃស្អិតមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេចតែត្រូវបានប្រជាពលរដ្ឋបើករថយន្តឃើញហេតុការណ៍កៀរបណ្តាលឲ្យជនសង្ស័យដួលម៉ូតូចាប់បានទាំង២នាក់ប្រគល់ឲ្យសមត្ថកិច្ច និងត្រូវប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃស្ទើរស្លាប់ផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង០៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ១០៩កែងផ្លូវលេខ៨១នៅចំណុចមុខវិទ្យាល័យវត្តកោះស្ថិតនៅក្នុងសង្កាត់បឹងរាំងខ័ណ្ឌដូនពេញ។

ជនសង្ស័យត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្សសមត្ថកិច្ចទី១មានឈ្មោះជី​ ម៉ាប់​ អាយុ​ 25​ ស្នាក់នៅផ្ទះ​ជួល​ភូមិ​កណ្តាល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ មានស្រុកកំណើតនៅ ភូមិ​ព្រៃ​កប្បាស​ ឃុំត្រពាំងស្វាយ​ ស្រុកព្រៃកប្បាស​ ខេត្ត​តាកែវ។

ទី២មានឈ្មោះលី សម្បត្តិ ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុង ខ័ណ្ឌចំការមន។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញ
ហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុ
គេបានឃើញជនរងគ្រោះម្នាក់ជាជនជាតិបរទេសកំពុងតែឈរចុចទូរស័ព្ទដៃនៅលើផ្លូវលេខ63ខណៈដែលកំពុងតែកាន់ចុចក៏មានជនសង្ស័យចំនួន2នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា
ឃ្លីកពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1Z0122បើកបរតាមបណ្តោយផ្លូវលេខ63ក្នុងទិសដៅពីត្បូងទៅជើងរួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិ
បរទេសបានសម្រេចហើយរត់គេចខ្លួន
ចៃដន្យភ្លាមៗនោះក៏មានបុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងបានឃើញហេតុការណ៍និងសកម្មភាពឆក់ទើប
ជួយបើករថយន្តដេញតាមជនសង្ស័យក្របួចជាប់ទាំង២នាក់ប្រគល់អោយសមត្ថកិច្ចហើយជនសង្ស័យត្រូវបានប្រជាពលរដ្ឋនាំគ្នាវាយមួយដៃមួយជើងទ្រោមខ្លួនដោយសារតែករណីឆក់ខាងលើនេះនៅផ្លូវលេខ63ហើយសមត្ថកិច្ចខាងប៉ុស្តិ៍បឹងកេងកង1ខ័ណ្ឌចំការមនក៏ដឹកយកទៅសួរនាំបាត់ទៅ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅ
ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកេងកង1ដើម្បី
អោយសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូន់ទៅកាន់តុលាការចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print