ទាក់ទងគ្នាតាមហ្វេសប៊ុក ឈានដល់ការរួមភេទហើយថតរូបទុក ខាងស្រីសុំបែកខាងប្រុសគំរាមបង្ហោះរូបទីបំផុតជាប់ខ្នោះតែម្តង

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវ​ បានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ ស្រាវ ជ្រាវរហូតឃាត់ខ្លួនបាន យោងតាមពាក្យ បណ្តឹងរបស់នារីរងគ្រោះថា បានទំនាក់ ទំនងគ្នាតាមហ្វេសប៊ុករហូតឈានដល់រួមភេទជាមួយគ្នាជាច្រើនលើក ហើយខាង ជនសង្ស័យគំរាមបង្ហោះរូបអាសអាភាសដែលខ្លួនបានថតពេលដេករួមភេទជាមួយនារីរងគ្រោះ។

ហេតុការណ៍ទាក់ទងស្នេហានេះបានកើតឡើងកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ រួច ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៩ វេលាម៉ោង៣រសៀល នៅចំណុច​ភូមិ​កំពង់សំណាញ់ សង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ សំ វណ្ណី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែល​ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់​ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត​កណ្ដាល មុខរបរ មេផ្ទះ។ ចំណែកជនសង្ស័យ​ឈ្មោះ មាស ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុក​បាធាយ ខេត្តកំពង់ចាម(ឃាត់ខ្លួន) ។

បើតាមនារីរងគ្រោះឈ្មោះ សំ វណ្ណី បានឲ្យដឹងថា នៅថ្ងៃមិនចាំ ខែ កុម្ភៈ ឆ្នាំ២០១៩ នាងបានបើកហ្វេសប៊ុកលេង ស្រាប់តែមានអាក់ខោនហ្វេសប៊ុក ឈ្មោះ ទឹកហូរមិនហត់ បានអេដមកនាងហើយម្ចាស់អាក់ខោននោះបានឆាតមកនិយាយគ្នា​លេងបានប្រហែលជាមួយខែក្រោយមក ឈ្មោះ មាស ចំរើន (ហ្វេសប៊ុកទឹកហូរ​មិនហត់ប្តូរ ឈ្មោះទៅដាក់ឈ្មោះ ចំរើន ស៊ីណា)បានសុំស្រលាញ់នាង ហើយនាងបាននិយាយថាបើស្រលាញ់ មកជួបសិនមកចាំស្រលាញ់គ្នា។

ប្រភពបន្តទៀតថាថ្ងៃមិនចាំ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង៥ល្ថាច ឈ្មោះ មាស ចំរើន បានមកជួបនាងនៅចំណុចរង្វង់មូលតាខ្មៅ បន្ទាប់មក នាងបានជូនឈ្មោះនេះទៅដេកផ្ទះសំណាក់តែម្នាក់ឯងទេ។
លុះព្រឹកឡើងនាងបាននាំឈ្មោះ មាស ចំរើន ទៅលេងបងប្រុស ឈ្មោះ វណ្ណី អាយុ៥៦ឆ្នាំ ដែលធ្វើការនៅសាលាស្រុក កោះធំ បានចំនួន៥ថ្ងៃ ហើយនាងបានដេក នៅជាមួយឈ្មោះ មាស ចំរើន ដូចប្តីប្រពន្ធ ជារៀងរហូត។ ប៉ុន្តែនៅពេល ដេកនៅជា មួយគ្នា ឈ្មោះ មាស ចំរើន តែងតែលួចថត រូបភាព អាសអាភាសនាងដេក ដោយនាង ពុំបានដឹងខ្លួនឡើយ។

ជួបគ្នាបានមួយរយៈពេលក្រោយមក​ទើបដឹងថា ឈ្មោះ មាស ចំរើន មានប្រពន្ធ កូនហើយ ពេលនោះនាងបានសុំផ្តាច់ទំនាក់ទំនងជាមួយគាត់ ប៉ុន្តែឈ្មោះ មាស ចំរើន នៅតែតាមទំនាក់ទំនងជាមួយនាងទៀត ថែមទាំងប្រើពាក្យសម្តីមកគំរាមកំហែង បង្ហោះ រូបអាសអាភាស (រូបភាពដែលឈ្មោះ មាស ចំរើន បានលួចថត) ហើយបានឆាត ទៅឲ្យ​ហ្វ្រេននៅក្នុងហ្វេសប៊ុកនាង និងផ្ញើ រូប ភាពទាំងនោះ ឲ្យពួកគេមើលថែមទៀត ផង។ ទង្វើរបស់ឈ្មោះ មាស ចំរើន បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងយ៉ាងធ្ងន់ធ្ងរ ទើបសម្រេចដាក់ពាក្យប្តឹង។

លោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ឲ្យដឹងថា ក្នុងការស៊ើបអង្កេតស្រាវជ្រាវតាមចម្លើយសារភាព របស់ឈ្មោះ មាស ចំរើន បានឲ្យដឹងថា នៅថ្ងៃមិនចាំ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្ញុំបានប្រើអាក់ខោន ហ្វេសប៊ុក ដែលមានឈ្មោះ ទឹកហូរមិន ហត់ ដោយដាក់ក្នុងប្រូហ្វាល់រូបពិត(ផ្ទាល់ខ្លួន) ហើយក៏មានទំនាក់ទំនងគ្នាជាមួយឈ្មោះ សំ វណ្ណី តាមរយៈសង្គម ហ្វេសប៊ុក កាន់តែស្និទ្ធស្នាលខ្លាំងឡើង ។​រហូតដល់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៤ រសៀល ពួកយើងបានណាត់ជួបគ្នានៅរង្វង់មូលក្រុងតាខ្មៅ។ ពេលជួបគ្នារួចឈ្មោះ សំ វណ្ណី ក៏បាននាំខ្ញុំទៅផ្ទះសំណាក់ សុខា សម្បត្តិ ដេកបាន១យប់ ក្រោយមកទៀតខ្ញុំ​និង​ឈ្មោះ សំ វណ្ណី នាំគ្នាទៅដេកនៅស្រុក​កោះ​ធំបានចំនួន៥យប់ទៀត។ រហូតមក​ដល់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ២០១៩ វេលា​ម៉ោង៥ និង​៣០នាទី ខ្ញុំបាទបានណាត់ជួប​ជា​មួយ​ឈ្មោះ សំ វណ្ណី នៅស្រុកកោះធំដេក​ជា​មួយ​គ្នាបាន២យប់។ ដល់ថ្ងៃទី៩ ខែឆ្នាំ​ដដែល វេលាម៉ោង ១២ រំលងអធ្រាត្រ ឈ្មោះ សំ វណ្ណី បានផឹកស៊ីជាមួយបងប្អូននៅស្រុកកោះធំស្រវឹង ហើយបានដេក​អាក្រាតកាយ ខ្ញុំឃើញដូចនេះ ក៏យកទូរស័ព្ទដៃថតកេរ្ដិ៍ខ្មាសរបស់ឈ្មោះ សំ វណ្ណីតែម្ដង។

ក្រោយពីថតរូបអាសអាភាស ឈ្មោះ សំ វណ្ណី ក៏បានផ្ដាច់ការទាក់ទងស្នេហានិងគ្នាជាមួយខ្ញុំ ដោយសារតែខ្ញុំ ភូតកុហក ថាលែង ប្រពន្ធដាច់ស្រេចហើយខ្ញុំសុំរស់នៅជាមួយគ្នា ប៉ុន្ដែឈ្មោះ សំ វណ្ណីមិនព្រម។

ដោយមានចិត្ដខឹងខ្លាំងពេកខ្ញុំ ក៏បានផ្ញើ រូបកេរ្ដិ៍ខ្មាស របស់ឈ្មោះ សំ វណ្ណី តាម រយៈឆាតឲ្យ ទៅអ្នកដែលខ្ញុំស្គាល់ប្រហែល ចំនួន ៧នាក់ ដែលមានឈ្មោះអាក់ខោន ហ្វេសប៊ុក ដូចជា ពូម៉ូតូឌុប, នឿន, Bong Heanh, ចង់បានប្ដីណាស់, ចំរើន ស៊ីណា និងអាក់ខោន២ទៀតខ្ញុំមិនចាំទេ។ ចំពោះ ការឆាតរូបអាក្រាតកាយ និងជាសំឡេង គំរាមកំហែងទៅលើឈ្មោះ សំ វណ្ណី ខ្ញុំ ទទួលស្គាល់ពិតប្រាកដមែន។ ចំពោះការ ឆាត ជាសម្លេង ជាអក្សរជារូបភាព គឺចង់ ឲ្យឈ្មោះ សំ វណ្ណីខ្មាសគេ ហើយមកទំនាក់ ទំនងជាមួយខ្ញុំវិញ។ ករណីនេះការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងស្រាវជ្រាវ​ចាត់​​ការ​តាមនីតិវិធី៕ឆ​ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print