យុទ្ធនារីក្រសួងការពារជាតិ ទទួលការបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ

ចែករំលែក៖

ភ្នំពេញ ៖ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ លេីកឡេីងថា: ដេីម្បីអភិវឌ្ឍន៍ សមត្ថភាព ស្តីពីភាពជាអ្នកដឹកនាំ សិល្បះនៃការប្រាស្រ័យទាក់ទង និងទំនុកចិត្ត ក្នុងការនិយា យ ទៅកាន់សាធារណៈជនប្រកបដោយប្រសិទ្ធភាព ក្នងនាមជាគ្រូ បង្គោល សម្រាប់កងទ័ព ការងារហ្វឹកហ្វឺន រៀនសូត្រ មានសារៈ សំខាន់ ក្នងការពង្រឹងសមត្ថភាពរបស់យុទ្ធនារី ។

លោកជំទាវ រដ្ឋលេខាធិការ ក្រសួងការពារជាតិលេីកឡេីងដូច្នេះក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹក នាំសិល្បះនៃការប្រាស្រ័យទាក់ទង ដោយមាន វត្តមានឯកឧត្តម លោកជំទាវ មកពីស្ថាប័នសីុវិល កងទ័ពអស់លោក លោកស្រី ក្រោមឱវាទប្រមាណ ៩០ រូបបានចូលរួម ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ ៥រោចខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១ ៩ នៅសាលប្រជំុក្រសួងការពារជាតិ ។

ក្នុងរយះពេលរៀនសូត្រពីរថ្ងៃនេះ មានការចូលរួមឧទ្ទេនាមផងពីថ្នាក់ដឹកនាំ មកពីក្រសួងកិច្ចការនារី លេីប្រធានបទជា ច្រេីនផ្តោសំខាន់ ក្នុងការអនុវត្ត អភិវឌ្ឍន៍ បទពិសោធន៍ ភាពជាអ្នដឹនាំរបស់ស្ត្រី ដែល​លេីក​ឡេីងដោយលោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំនារីដទៃទៀត សំខាន់ លេីភាសារាង្គកាយ កែវភ្នែក សម្លេង ការត្រៀម និយាយដែលមានទំនុកចិត្ត លេីខ្លួនឯង និយមន័យនៃការដឹកនាំ ឬភាពជាអ្នកដឹកនាំ របៀបនៃការចរចារ ការពិភា ក្សា លេីករណីសិក្សា និងការអនុវត្តសាកល្បង ជាដេីម ៕ ដោយ ៖ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print