វិភាគ ៖ លោក​ ម៉ាឌូរ៉ូ​ ចេញបញ្ជាឲ្យកម្លាំងទាហានត្រៀមធ្វើសង្គ្រាមប្រឆាំងអាមេរិក

ចែករំលែក៖

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ឡោក នីកូឡាស ម៉ាឌូរ៉ូ បានចេញបញ្ជាឲ្យ កម្លាំង​ប្រដាប់អាវុធ​ត្រៀមលក្ខណ​​ បណ្តេញអាមេរិកចេញពីប្រទេសរបស់ខ្លួន​ ។ សកម្មភាពខាងលើរបស់ប្រធានាធិបតីវេណេសហ្ស៊ុយអេឡា ក្រោយ​ពេលដែល​អាមេរិកត្រៀមបញ្ជូនទាហានទៅកាន់ទីនោះ​។

អាមេរិក បានត្រៀមលក្ខណៈប្រើប្រាស់កម្លាំងទាហាន ទៅលើប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីផ្តួលរំលំរដ្ឋាភិ បាល​​របស់ប្រធានាធិបតី ម៉ាឌូរ៉ូ គាំទ្រដោយរុស្ស៊ី និងចិន ។ នៅពេលនេះដែរ រុស្ស៊ីបានបង្ហាញពីយុទ្ធសាស្ត្រ សម្រាប់ទប់ស្កាត់អាមេរិក ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា ទីក្រុងមូស្កូ នឹងបង្កើតក្រុមបណ្តាប្រទេសប្រឆាំងនឹងគម្រោងជ្រៀតជ្រេករបស់អាមេរិកដោយយោធាទៅលើវេណេហ្ស៊ុយអេឡា ។

រដ្ឋមន្ត្រីការបរទេស រុស្ស៊ីបានបញ្ជាក់ទៀតថា «រុស្ស៊ីនឹងខិតខំជំរុញដល់បណ្តាប្រទេសដែលគោរពទៅតាមច្បាប់ របស់អង្កការសហប្រជាជាតិ ប្រឆាំងនឹងគម្រោងប្រើកម្លាំងយោធាទៅលើប្រទេសវេណេហ្ស៊ុយអេឡា » ។

នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញវិបត្តិនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។ ដោយសហរដ្ឋអាមេរិកកំពុងជំរុញឲ្យផ្ដួលរំលំលោកប្រធានាធិបតី Nicolas Maduro, លោក Pompeo បានចោទប្រកាន់ថា ប្រទេសរុស្ស៊ី និងគុយបា គឺជាឧបករណ៍ជួយទប់អំណាច របស់មេដឹកនាំឆ្វេងនិយមរូបនេះ ។

លោក Pompeo ថ្លែងថា ការធ្វើអន្តរាគមន៍ដោយប្រទេសរុស្ស៊ី និងគុយបា កំពុងបង្កអស្ថិរភាពសម្រាប់ប្រទេសវេណេហ្ស៊ុយអេឡា និងទំនាក់ទំនងទ្វេភាគីអាមេរិក – រុស្ស៊ី ។ ប៉ុន្តែលោក Lavrov បានច្រានចោលឥទ្ធិពលដ៏មហន្តរាយរបស់ក្រុង Washington ដែលគាំទ្រចំពោះមេដឹកនាំបក្សប្រឆាំងលោក វ៉ាន់ ក្វាយដូ ដែលកាលពីថ្ងៃអង្គារបានប្រកាសគាំទ្រសមាជិកកងកម្លាំងប្រដាប់អាវុធ ជាការប៉ុនប៉ងរយៈពេលខ្លីដណ្ដើមអំណាចពីដៃលោក Maduro ។

ក្រសួងការបរទេសរុស្ស៊ីបានដកស្រង់សម្ដីលោក Lavrov ដែលបាននិយាយតាមទូរស័ព្ទថា ការជ្រៀតជ្រែករបស់ក្រុង Washington ចូលក្នុងកិច្ចការវេណេហ្ស៊ុយអេឡា គឺជាការរំលោភជាក់ស្ដែងលើច្បាប់អន្តរជាតិ ។ លោក Lavrov បានសំដៅលើការអះអាងរបស់លោកប្រធានាធិបតី Donald Trump ដែលបានធ្វើឡើងជាថ្មីម្តងទៀតកាលពីថ្ងៃពុធដោយលោក Pompeo ដែលថា សហរដ្ឋអាមេរិកកំពុងត្រៀមប្រើកម្លាំងប្រសិនបើចាំបាច់ ។ លោក Lavrov បាននិយាយថា ការខិតខំប្រឹងប្រែងដោយប្រើវិធានការទាំងកំរោលបែបនេះ គឺមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ។ ដោយលោកបន្ថែមថា មានតែប្រជាជនវេណេហ្ស៊ុយអេឡាទេ ដែលមានសិទ្ធិសម្រេចជោគវាសនារបស់ពួកគេ ។

វិបត្តិនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា បានធ្វើឲ្យមានជនភៀសខ្លួនទៅក្រៅប្រទេសកាន់តែច្រើនឡើង ៗពីមួយថ្ងៃទៅមួយថ្ងៃ ។ មន្រ្ដីយោធា នៃប្រទេសប្រេស៊ីល បានបញ្ជាក់កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ថា ចំនួនប្រជាជនវេណេហ្ស៊ុយអេឡា ឆ្លងកាត់ព្រំដែន ចូលមកក្នុងទឹកដី នៃប្រទេសប្រេស៊ីល នៅក្នុងសប្តាហ៍នេះ មានការកើនឡើង ដោយសារតែការចលាចលនយោបាយ នៅក្នុងប្រទេសរបស់ពួកគេ ។

បើតាមទិន្នន័យរបស់មន្ត្រីប្រេស៊ីល នៅច្រកព្រំដែនភាគខាងជើង នៃរដ្ឋ Roraima បានបង្ហាញថា កាលពីថ្ងៃអង្គារ និងថ្ងៃពុធ នាសប្តាហ៍នេះ ពលរដ្ឋវេណេហ្ស៊ុយអេឡាសរុប ១ ៤១៨នាក់ បានចុះឈ្មោះចូលមកក្នុងទឹកដី នៃប្រទេសប្រេស៊ីល ។ នេះជាតួលេខដ៏ខ្ពស់បំផុត នៅក្នុងសប្តាហ៍ចុងក្រោយនេះ ។

ទិន្នន័យប៉ូលិសសហព័ន្ធ បានបញ្ជាក់ថា មធ្យមភាគ នៃពលរដ្ឋវេណេហ្ស៊ុយអេឡា ចំនួន៤៧៤ នាក់ បានភៀសខ្លួនចូលមកក្នុងទឹកដីប្រេស៊ីល ជារៀងរាល់ថ្ងៃ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ ។

រីឯការកើនឡើង នៃជនភៀសខ្លួនឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសប្រេស៊ីលនេះ គឺដោយសារស្ថានការណ៍នយោបាយកំពុងតានតឹងខ្លាំងឡើង ដោយប្រឆាំងនឹងរបបគ្រប់គ្រងរបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ។ ការដឹកនាំប្រឆាំងនេះបានធ្វើឡើង ដោយលោក ជួន កៃដូ (Juan Guaido) ។

ការនៅតែក្រាញនឹងអំណាចរបស់លោក ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្ស៊ុយអេឡាដដែល បង្កឲ្យកើតមានការចលាចល ហើយប្រជាពលរដ្ឋមួយចំនួន ក្រោមការដឹកនាំរបស់មេដឹកនាំគណបក្សប្រឆាំង លោក ជួន កៃដូ បាននាំគ្នាក្រោកឈរឡើង រហូតធ្វើឲ្យមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ នឹងកងកម្លាំងរបស់រដ្ឋាភិបាល ។

បើទោះជា លោក ម៉ាឌូរ៉ូ បានប្រកាសបិទព្រំដែនជាមួយប្រេស៊ីល កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មិនឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ឆ្លងកាត់ក្ដី ប៉ុន្តែជនភៀសខ្លួនវេណេហ្ស៊ុយអេឡានៅតែស្វែងរកផ្លូវផ្សេងវិញ ដើម្បីឆ្លងចូលទៅកាន់ប្រទេសប្រេស៊ីល ។

ក្រៅពីជម្លោះខាងនយោបាយ នៅក្នុងប្រទេសរបស់ខ្លួននោះ ប្រទេសវេណេហ្ស៊ុយអេឡា នៅតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្សេងទៀត អំពីបញ្ហាអតិផរណា បញ្ហាកង្វះខាតម្ហូបអាហារ និងថ្នាំពេទ្យជាមូលដ្ឋាន ។ មន្ត្រីអង្គការសហប្រជាជាតិ បានប៉ាន់ស្មានថា ប្រជាជនវេណេហ្ស៊ុយអេឡា ប្រហែល៣លាន៧សែននាក់ ភៀសខ្លួនចេញពីប្រទេស កាលពីពេលថ្មីៗនេះ ហើយភាគច្រើន ក្នុងចំណោមពួកគេ បានទៅកាន់ប្រទេសជិតខាងប្រេស៊ីល និងកូឡុំប៊ី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print