កងទ័ពបញ្ជាការដ្ឋានកាំភ្លើធំទាំងអស់ ត្រូវបន្តពង្រឹងថែមទៀតអំពីការសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងស្មោះត្រង់ជាមួយរាជ រដ្ឋាភិបាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: នាយទាហាន នាយទាហានរង មានស្នាដៃល្អ ក្នុងការបំពេញការងារ បំរើជាតិ ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជា ការ ចំនួន ៤៦៤នាក់ ត្រូវបានថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ផ្ដល់កិត្តិ យស បំពាក់ជូន ឋានន្តរសក្កិ ថ្នាក់អនុសេនីយ៍ទោ ថ្នាក់អនុ សេនីយ៍ត្រី ថ្នាក់នាយចំណង់ ថ្នាក់ព្រឹន្ទបាលឯក ថ្នាក់ព្រិន្ទ បាលទោ ថ្នាក់ពលបាលឯក ថ្នាក់ពលបាលទោ និងថ្នាក់ពល បាលត្រី កាលរសៀលថ្ងៃ សុក្រ ៦រោជ ខែពិសាខ ឆ្នាំកុរ ឯក ស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០ ១៩ នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ បណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង(ខ.ភ.ម) និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ។

ក្នុងសេចក្តីសំរេចស្ដីពីការតែងតាំងផ្លាស់ប្ដូរមុខងារ និងតម្លើងឋានន្តរសក្កិ នាយទាហាន នាយទាហានរង អាន​ដោយលោកវរសេនីយ៍ឯក ទុន មុនីវុធ នាយរងការិយាល័យទី ១ បញ្ជាការដ្ឋានកាំភ្លើងធំ សម្រេចបំពាក់​ជូននូវឋានន្តរសក្កិ ថ្នាក់អនុសេ នីយ៍ទោ ចំនួន ១ រូបថ្នាក់អនុសេនីយ៍ត្រីចំនួន ១៤រូបថ្នាក់នាយចំណងចំនួន ២រូបថ្នាក់ព្រឹន្ទបាលឯកចំនួន ៩៨ រូប ថ្នាក់ពល បាលទោ ៥រូបថ្នាក់ពលបាលឯក ១២រូបថ្នាក់ពលបាលទោ ១៩ ៩ រូបនិងថ្នាក់ពលបាលត្រីចំនួន ១៣៣រូប ។

ថ្លែងក្នុងពិធីបំពាក់ឋានន្តរស័កជូន នាយទាហាន នាយទាហាន រង ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំ នាយឧត្តមសេនីយ៍​សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជា ការដ្ឋានកាំភ្លើងធំ​(ខ.ភ.ម) ជំរុញឲ្យនាយ ពលទាហាន ក្នុងបញ្ជាការដ្ឋានកាំភ្លើធំទាំងអស់ ត្រូវបន្តពង្រឹងថែមទៀតអំពីការសាមគ្គីភាព ឯកភាពផ្ទៃក្នុងស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងគាំទ្រប្រមុខរាជរដ្ឋាភិបាល ពិសេសគាំទ្រសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍របស់ប្រទេ សជាតិ ព្រមទាំងសមិទ្ធិផលរីកចំរើនលើគ្រប់វិស័យ បានមកដោយលំបាក នារយ:ពេលជាង៤០ឆ្នាំកន្លងមកនេះ ។

ជាមួយគ្នា អស់លោកត្រូវគោរពឲ្យម៉ឺងម៉ាត់ នូវក្រិតវិន័យ ច្បាប់របស់រដ្ឋ សេចក្តីថ្លៃថ្នូររបស់ (ខ.ភ.ម) ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យបណ្ឌិត ណុប រតនា លើកសរ សើរនិងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព គុណភាព របស់ទាហា នជំនាញកាំភ្លើងធំដែរថា: នាយទាហាន នាយទាហានរង និងពលទាហានកង កាំភ្លើងធំ របស់យើង ក្នុងរយ:ពេលកន្លង មក នេះបំពេញការងារបានល្អ ប្រតិបត្តិការប្រយុទ្ធប្រកបដោយជោ គជ័យ ក្នុងសមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ ២០១៩ លើបច្ចេ កទេសបាញ់បានល្អ ចំគោលដៅ ក្នុងកិច្ចសហប្រតិបត្តិការប្រ យុទ្ធ ជាមួយកងទ័ពថ្មើរជើង កងរថក្រោះ រថពាសដែក និងកងទ័ពជើងអាកាស នៅលើទីលានបាញ់គ្រាប់ពិត តេជោ សែ ន ជុំគីរី របស់កងពលតូចលេខ ៧០ កងទ័ពជើងគោក ក្នុងតំប ន់វាលចំបក់ ជួរភ្នំព្រះ ឃុំដំណាក់រាំង ស្រុកជុំគីរី ខេត្តកំពតដោ យមោទនភាពបំផុត ។   លទ្ធផលទាំងនេះ បានពីកិច្ចខិតខំប្រឹងប្រែងហាត់ពត់លត់ដំហ្វឹកហាត់ បានស្ទាត់ជំនាញ ទាហានមានវិន័យខ្ពស់ សាមគ្គីឯកភាពផ្ទៃក្នុងល្អ នឹងការដឹកនាំបញ្ជា អនុវត្តបានម៉ឺងម៉ាត់។

នាយឧត្តមសេនីយ៍សាស្តាចារ្យបណ្ឌិត បានផ្តាំផ្ញើដល់នាយទា ហាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យ បានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន ជំនាញកាំភ្លើងធំ នៅទីនេះកាន់តែប្រសើរដើម្បីពេលអនាគតអស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ  ជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការ ចូលរួមបម្រើឲ្យបុព្វហេតុការ ពារជាតិមាតុភូមិរបស់យើងបាន រឹងមាំ ពិសេសត្រូវគោរពនិងអនុវត្តម៉ឺងម៉ាត់នូវបទ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួង ការពារជាតិ អគ្គមេបញ្ជាការ(ខ.ភ.ម) ដែលបានដាក់ចេញ ៕ សុខ ដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print