បង្កៃគ្រាប់បែក នៅទីក្រុង Lyon របួស ជាង ១០នាក់

ចែករំលែក៖

ទីក្រុងប៉ារីស៖ ការវាយប្រហារភេរវកម្មនៅតំបន់អឺរ៉ុប នៅតែជាបញ្ហាប្រឈមមុខ ដដែល បើទោះបីរដ្ឋាភិបាល ប្រទេសអឺរ៉ុបបានចាត់វិធានការតឹងតែងការពារសន្តិសុខទប់ស្កាត់ វាយប្រហារភេរវកម្ម ។ ទោះបីយាមល្បាតតឹងតែង តែក្រុមភេរវកម្ម នៅតែមានឱកាសវាយប្រហារ ដោយបង្កៃគ្រាប់បែក នៅតាមទីសាធារណៈ។
កាលពីថ្ងៃទី ២៤ខែឧសភា  ជនមិនស្គល់មុខ បានដាក់ កញ្ចប់មួយ នៅផ្លូវបំបែកជាបួន ដែលមានមនុស្សធ្វើដំណើរច្រើន ក្នុងទីក្រុង Lyon បានផ្ទុះ ឡើងកាលពីថ្ងៃទី២៤ខែឧសភា បណ្តាលឲ្យមនុស្ស ១៣នាក់រងរបួស ។ កម្លាំងប៉ូលិសបារាំង បានបើកការស្រាវជ្រាវ ស្វែងរកចាប់ខ្លួន ជនល្មើស។
រូបភាពពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា ជនដៃដល់ គឺជា បុរស ពាក់ម៉ាស់មុខ មានវ័យប្រហែល ៣០ឆ្នាំ  ជិះកង់ទៅដល់មុខ ហាងលក់នំ Brioche Doree ហើយដាក់ថង់នៅទីនោះ ។ មិនយូប៉ុន្មាន ក៏បានផ្ទុះ បណ្តាលឲ្យអ្នកធ្វើដំណើរតាមផ្លូវរងរបួស។
កម្លាំងប៉ូលិសបារាំងបានស្វែងរកចាប់ខ្លួន ជនដៃដល់ ហើយសន្តិសុខ សាធារណៈត្រូវបានការពារយ៉ាងតឹងតែងបំផុត ខ្លាចមានការវាយប្រហារភេរវកម្មកើតឡើង ។
កាលពីថ្ងៃទី ២៤ខែឧសភា ប្រធានាធិបតីបារាំង  លោក  Emmanuel Macron បានទៅសួសុខទុក្ខជនរងគ្រោះ នៅក្នុងហេតុការខាងលើ ។ ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅទីក្រុង Lyon កើតឡើងក្នុងពេលដែល អឺរ៉ុបកំពុងតែរៀបចំបោះឆ្នោត  នៅថ្ងៃទី ២៦ខែឧសភា ។
ចាប់តាំងពីការវាយប្រហារភេរវកម្ម នៅឆ្នាំ ២០១៥ សម្លាប់មនុស្ស ២៥០នាក់ ទឹកដីបារាំង ស្ថិតនៅក្នុង ការប្រុងប្រយ័ត្នជានិច ។ ប៉ុន្តែក៏នៅតែមានការវាយប្រហារ នៅគ្រប់ទិសទីក្នុងប្រទេស បារាំង បង្កក្តីបារម្ភយ៉ាងខ្លាំង ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print