ខឹងប្តីឆក់ទូរស័ព្ទ យំរត់ប្តឹងនគរបាល

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់បានស្រែកយំរត់ចូលដល់ប៉ុស្តិ៍នគរបាលប្តឹងសមត្ថកិច្ចសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ វេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ព្រោះ ខឹងប្តីឆក់ទូរស័ព្ទរត់ ។
ស្ត្រីរូបនេះសូមមិនបញ្ចេញឈ្មោះ មានអាយុ២១ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឯខេត្តបាត់ដំបង ។ ចំណែក ប្តី ត្រូវបាននាងប្រាប់ មានឈ្មោះ ភាព សុភ័ក្ត្រា  អាយុ៣២ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរត់ទៅសង្ងំសោយសុខផ្ទះម្តាយឯភូមិចំ។ ការឪឡឹក ២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានកូនម្នាក់ អាយុ២ឆ្នាំ ។
តាមការយំរៀបរាប់ ស្ត្រីខាងលើបានឲ្យដឹងថា ពួកគេទាំង២នាក់ រៀបការនឹងគ្នាអស់រយៈពេលជាង៣ឆ្នាំមកហើយ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ ហើយមួយរយៈនេះ ដោយសារលោកប្តី ដើរលេងល្បែង ផឹកសុី ដាច់យប់ សោះអង្គើយក្នុងគ្រួសារ លែងផ្តល់ភាពកក់ក្តៅដូចគ្រាដើមទៀតហើយ ទៅជាបាក់បែកសហមេត្រីស្នេហា រវាងប្តីនិងប្រពន្ធ កន្លងមកធ្លាប់នាំគ្នាទៅដោះស្រាយនៅ ប៉ុស្តិ៍កាកាប២ សាលាសង្កាត់កាកាប២ រួចម្តងហើយ ជុំវិញបញ្ហាគ្រួសារ ចង់លែងលះគ្នា តែសមត្ថកិច្ច អាជ្ញាធរ បានត្រឹមតែផ្សះផ្សារ សម្របសម្រួលប្តីប្រពន្ធ តែភាគីខាងប្តី នៅតែមិនកែគំនិត អត់ផ្តល់ភាពកក់ក្តៅដល់នាងដដែល រស់នៅទីតៃពីគ្នា ប្តីនៅឯភូមិចំការឪឡឹក២ សង្កាត់កាកាប២។
រីឯនាងជាប្រពន្ធនៅឯ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ រហូតមកដល់ យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលនាងចេញក្រៅបន្ទប់ ប្តីលួចចូលសង្ងំកៀនទ្វាររងចាំ គ្រាន់តែនាងចូលបន្ទប់ លោកប្តីចាប់ឆក់យកទូរស័ព្ទ ហើយគេចទៅបាត់ ទើបធ្វើឲ្យនាងខឹង បំរ៉ុងទៅប្តឹងនៅសង្កាត់កាកាប២ ដែរ តែកន្លងមក ចូលម្តងហើយ ទើបនៅព្រឹកថ្ងៃទី២៥ នេះមកចូលប៉ុស្តិ៍ចោមចៅ៣វិញម្តង ក្នុងបំណងឲ្យប៉ូលិសចាប់ប្តីដាក់គុក ។
ក្រោយពីស្តាប់ហេតុផងរួច នគរបាលប៉ុស្តិ៍ចោមចៅ៣ បានផ្តល់ដំបូន្មាន ខ្លះៗពីជីវិតគ្រួសារ និងធ្វើលិខិតអញ្ជើញមួយ ដើម្បីឲ្យលោកប្តីរបស់នាង ចូលខ្លួនមកនិយាយសម្របសម្រួលគ្នា បញ្ឈប់ធ្វើបានចិត្តស្រីទៀត ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print