មិនធម្មតាត្រង់ថា៖ កូរ៉េខាងជើង បានដាក់លក្ខ័ណ្ឌជាមួយអាមេរិកដើម្បីពិភាក្សាស្តីពីការរំសាយបរមាណូ

ចែករំលែក៖

កូរ៉េខាងជើង៖ តាំងពីដើមមកអាមេរិកបានដាក់លក្ខ័ណ្ឌជាច្រើនទៅលើកូរ៉េខាងជើង ដើម្បីពិភាក្សា​ រំសាយអាវុធបរមាណូ ក៏ដូចជាដោះដូរនិង ការលើកលែងទណ្ឌកម្ម ។​ ប៉ុន្តេដោយសារតែអាមេរិក មិនបានផ្តល់ទំនុកចិត្តដល់ប្រទេស កូរ៉េខាងជើង ពេលនេះកូរ៉េខាងជើង បានដាក់លក្ខ័ណ្ឌឲ្យអាមេរិក ត្រូវតែផ្លាស់ប្តូរគោល​នយោបាយរបស់ខ្លួនមកលើកូរ៉េខាងជើង ទើបមានកិច្ចពិភាក្សាជាបន្តទៀត។

ក្រុមអ្នកឯកទេស បានលើកឡើងថា ៖ នៅពេលនេះ​កូរ៉េខាងជើង​មានទំនាក់ ទំនងល្អ ជាមួយបណ្តាប្រទេសនៅលើពិភពលោក ពិសេស​គឺ រុស្ស៊ី ចិន និងកូរ៉េខាងត្បូង ។ ចំណែកអាមេរិក​វិញ កំពុងតែបង្កបញ្ហាកាន់តែខ្លាំងធ្វើឲ្យពិភពលោក​ធ្លាក់ក្នុងស្ថានភាព​វឹកវរ​ដោយសារតែសង្គ្រាមពាណិជ្ជកម្ម និងដាក់គំនាបទៅលើប្រទេសជាសម្ព័ន្ធមិត្ត​។

ពេលថ្មីៗនេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេសកូរ៉េខាងជើង បានប្រកាសថា​ ៖ មូលហេតុនៃជំនួបពិភាក្សាលើកទីពីរ ជាមួយអាមេរិក មិនទទួលបានជោគជ័យនោះ គឺដោយសារតែអាមេរិក​។

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយកាលពីថ្ងៃទី​២៤ខែឧសភាថា ៖ កូរ៉េខាងជើងបានប្រកាសថា​ កិច្ចពិភាក្សាជាមួយអាមេរិក និងមិនបន្តទៀតឡើយ​ លើកលែងតែ​ទីក្រុងវ៉ាស៊ីនតោន​ ផ្លាស់ប្តូរឥរិយាបទ​ ។ នៅក្នុងជំនួបលើកទីពីរមិនទទួលបានជោគជ័យ​នោះ ដោយសារតែទីក្រុងវ៉ាស៊ីនតោន ប្រកាន់គោលជំហរមិនផ្លាស់ប្តូរ ខណៈកូរ៉េខាងជើង បានផ្លាស់ប្តូរ រួចហើយ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា «លើកលែងតែអាមេរិកផ្លាស់ប្តូរពី​ទស្សនរបស់ខ្លួន​ ទើបកិច្ចពិភាក្សា ស្តីពីកម្មវិធីបរមាណូ ទទួលបានជោគជ័យ។ នៅពេលនេះអាមេរិក មិនជឿជាក់មកលើយើងខ្ញុំ ហើយនៅតែបន្តគោលនយោបាយចងគុំនំដដែល។
កាលពីសប្តាហ៍កន្លងមក កូរ៉េខាងជើង ក៏បានចោទប្រកាន់អាមេរិក​ ថាបានចាប់​នាវាដឹកទំនិញរបស់កូរ៉េខាងជើង ដោយខុសច្បាប់​​​។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ងក៏បានអំពាវនាវដល់អាមេរិកដោះលែងនាវាកូរ៉េខាងជើង ដោយគ្មានលក្ខ័ណ្ឌ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print