ដោយទំហំនៃការឈឺចុកចាប់..! ភរិយាព្រះរាជអាជ្ញារតនគីរី សំណូមពរអង្វរដល់សម្តេច​ទាំងពីរ ជួយរកយុត្តិធម៍ រឿងប្តីលួចផិតក្បត់មានប្រពន្ធថ្មី

ចែករំលែក៖

ខេត្តរតនគីរី៖ កាលនៅក្រក្រី ស្រីល្អនោះនៅឯណា..ឬដោយសារឈ្លក់វង្វេងនិងស្នេហាលួចលាក់ផិតក្បត់ បងភ្លេចអស់រាល់អនុស្សាវរីយ៍ដែលយើងបានចាប់ដៃគ្នាទាំងបាតដៃទទេជាគូអនាគត..!!!! ជាការពិតណាស់ ..អ្វីជាសត្យានុម័តធម្មជាតិគឺមិនអាចជៀសផុតបានមែននូវ, ការសើច, យំ ,ទួញសោក ,សប្បាយ ,បែកបាក់,ផឹតក្បត់,ភ្លេចគ្នាទាំងតក់ក្រហល់យ៉ាងនេះសោះ។ អ្វីៗដែលធ្លាប់ចាប់ដៃគ្នាកសាងជាគ្រួសារប្រកបដោយភាពសុខដុម ក៏ប្រែក្លាយទៅជារសាយរសាត់បាត់ស្រមោលសូន្យឈឹងពីបេះដូងពួកយើង..តើជាព្រហ្មលិខិត ឬក៏ជាក្រិតក្រមធម្មជាតិ..? ជាក់ស្តែងមើលចុះ..នៅលើគណនី(face book )ឈ្មោះថា(Leakkhena Hean )បានផុសកាលពីម្សិលមិញ(២៣ ឧសភា ២០១៩ បានរៀបរាប់ពីជីវិតគ្រួសាររបស់ខ្លួនអោយដឹងថា៖”នាងខ្ញុំសូមលំឱនកាយ សូមអភ័យទោសពីចម្ងាយ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរតែងតែមានព្រហ្មវិហារធម៌ជួយប្រជាជនស្លូតត្រង់ មេត្តាជួយរកយុត្តិធម៌ឱ្យរូបនាងខ្ញុំផង ដែលលោកព្រះរាជអាជ្ញា ជា ពេជ្រ (បម្រើការងារនៅខេត្តរតនគិរី) បានធ្វើបាបនាងខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ ។
ស្ត្រីរូបនេះបានបន្តថា៖ លោក ជា ពេជ្រ អាងខ្លួនឯងជាអ្នកច្បាប់ អាងខ្នងអ្នកធំ អាងអំណាច និងប្រាក់កាស និងអាងមានមិត្តភក្តិ សុទ្ធតែជាអ្នកច្បាប់ទាំងអស់ ចឹងគាត់ មិនខ្លាចច្បាប់ទេ ។ គាត់លួចមានប្រពន្ធចុង ខុសច្បាប់ឯកពន្ធភាព ហើយគាត់ថាគាត់មានលុយរាប់លានដុល្លារ ចឹងគ្មានអ្នក ណាយកឈ្នះគាត់បានទេ ព្រោះច្បាប់នៅខាងគាត់ អស់ហេីយ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ១០ឆ្នាំទៀតគាត់ចាយលុយមិនអស់ផង លោកជាពេជ្រ គាត់ថានាងខ្ញុំមិនមាន បងប្អូន មិត្តភក្តិជាអ្នកច្បាប់ដូចគាត់ទេ ចឹងមិនអាចឈ្នះគាត់បានឡេីយ ។ គួរពុំគួរសូមសម្តេចទាំងពីរមេត្តាអភ័យទោសដល់នាងខ្ញុំផងចុះ ដោយសារនាងខ្ញុំមិនបានរៀនសូត្រចេះដឹងជ្រៅជ្រះទេ “។

យោងតាមគណនី(face book )របស់ឈ្មោះ( Leakkhena Hean) ដែលអះអាងថាជាប្រពន្ធស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានបង្ហោះសាររៀបរាប់ថា៖ ប្រសិនបើលោកព្រះរាជអាជ្ញា ជា ពេជ្រ នៅខេត្តរតនគិរី ត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ គឺជាអំពើអយុត្តិធម៌ខ្លាំងណាស់សម្រាប់សង្គមខ្មែរ ក្នុងវិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ ។

លោក ជា ពេជ្រ ជាអ្នកច្បាប់ដែលមានកំហុសយ៉ាងធ្ងន់ធ្ងរគឺលួចមានប្រពន្ធចុង (ច្បាប់ឯកពន្ធភាព) មានផ្ទះវីឡាស្កឹមស្កៃជាច្រើនកន្លែង លាក់លុយមិនឱ្យប្រពន្ធស្របច្បាប់ដឹង មានទ្រព្យសម្បត្តិប្រាក់កាសច្រើនក្នុងរយៈពេលដ៏ខ្លី ។ល។

គណនី (Leakkhena Hean )ដដែល បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ផងដែរថា៖ សូមគោរពអំពាវនាវ ដល់លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមលោកមេត្តាជួយមើលបុគ្គលលោកព្រះរាជអាជ្ញាឈ្មោះ ជា ពេជ្រ នៅខេត្តរតនគិរី ផង កុំឱ្យគាត់ប្រើអំណាច បុណ្យសក្តិ ទឹកប្រាក់ ដើរសម្លុតគម្រាមកំហែងប្រជាជនតូចតាចអីចឹង ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីប្រជាជនស្លូតត្រង់ ។

សូមរម្លឹកថា៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកស្រី ហ៊ាន លក្ខិណា ដែលអះអាងថាជាភរិយាស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តរតនគិរីបានបង្ហោះថា ៖ “សូមឱ្យលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៅខេត្តរតនគិរី អញ្ជើញមកដោះស្រាយបញ្ហាក្នុងគ្រួសារជាមួយខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ ជាបន្ទាន់ “។ បើមិនចូលមកដោះស្រាយទេនោះ នាងខ្ញុំនឹងប្តឹងដល់៖
១-លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
២- ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។
៣- អង្គភាពប្រឆាំងអំពើពុករលួយ។
៤- ប្តឹងពីបទឯកពន្ធភាព។

គាត់បន្តថា៖ សូមលោក ជា ពេជ្រ កុំបញ្ជាគេឱ្យមកគម្រាមកំហែងទៀត ខ្ញុំនឹងប្តឹងថាបើមានគ្រោះថ្នាក់អ្វីកើតឡើង គឺលោក ជា ពេជ្រ ត្រូវទទួលខុសត្រូវទាំងស្រុង។ បើបងប្អូនណាបានឃើញព័ត៌មាននេះហើយ សូមជួយជម្រាបជូនដំណឹងទៅលោក ជា ពេជ្រ ផង។ សូមអរគុណ

ពាក់ពន្ធ័រឿងរ៉ាវខាងលើនេះ អង្គភាព«នគរដ្រេហ្គន»មិនទាន់បានការបំភ្លឺពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី នៅឡើយទេ ដោយគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនងសុំការផ្តល់ការអត្ថាធិប្បាយក្នុងរឿងផិតក្បត់នេះ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print