ខេត្តពោធិ៍សាត់ ៖ រថយន្ដ១គ្រឿងនេះជាក់ស្ដែងបើយើងមើលផ្ ទល់ភ្នែកឬតាមរយៈរូបភាព នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍ សាត់ ឃើញថាម៉ាក ហុីណូ ពណ៏ទឹកប៊ិចលាយក្រហម ពាក់ស្លាកលេខ ព្រៃវែង 3A 0287 ចំណុះភ្លៅចំនួន ០៥ គ្របតង់ពណ៏ទឹកប៊ិនជិតឈឹងមិនដឹ ងមានអ្វីនៅខាងក្នុងនោះឡើយ ប៉ុន្តែផ្ទុយទៅវិញរថយន្ដ ១គ្រឿងនេះផ្ទុកទៅដោយដំឡូងនៅខា ងលើ បង្កប់ឈើអារកែច្នៃពាក់កណ្ដាលសម្ រេចផ្នែកខាងក្រោម ហើយឈើទាំងនោះរួមមាន ឈើប្រភេទលេខ១(គគីរ)ចំនួន ០៨សន្លឹក ស្មើនឹងចំនួន ២,៦៩៧ម៉ែត្រត្រីគុណ លេខ៣(ស្ពង់)ចំនួន ១៥សន្លឹក ស្មើនឹងចំនួន ៣,១៣៨ម៉ែត្រត្រីគុណ និងឈើប្រភេទក្រៅលំដាប់ថ្នាក់( កន្ទុយដំរី)ចំនួន ០៣សន្លឹក ស្មើនឹងចំនួន ១,២៥៤ម៉ែត្រត្រីគុណ សរុបចំនួន ២៦សន្លឹក ស្មើនឹងចំនួន ៧,០៨៩ម៉ែត្រត្រីគុណ នេះបើតាមប្រភពច្បាស់ការពីមន្រ្ តីជំនាញរដ្ឋបាលព្រៃឈើ ។
គួររំលឹកផងដែរថា អ្នកបើកបររថយន្ដ ១គ្រឿងនេះពិតជាសារហាវ ទំរាំធ្វើការបង្រ្កាបបានប្រើប្ រាស់កម្លាំងសមត្ថកិច្ចចំរុះរហូ តដល់ទៅចំនួន ២ស្រុក.ក្រុងឯណុះ គឺស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថ រហូតឈានដល់យករថយន្តធុនធំៗចំនួន ២គ្រឿងដាក់ពាំងបិតផ្លូវជាតិលេ ខ៥៥ ស្ថិតក្នុងភូមិជុំរុំសៀម សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ទើបឃាត់ចា ប់បាន ដូច្នេះមិនមែនជារឿងធម្មតានោះឡើយ នេះបើតាមប្រភពច្បាស់ការបញ្ជាក់ ពីកងកម្លាំងចុះប្រត្តិបត្តិផ្ទា ល់ ។
ប្រភពព័ត៌មានពីមហាជនលើកឡើងស្ រឌៀងៗគ្នាថា អ្នកបើកបរ ១គ្រឿងម៉ាក ហុីណូ ដឹកជញ្ជូនដំឡូងបង្កប់ឈើចេញពីឃុំ អន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅខេត្តកំពង់ឆ្នាំងឆ្លងកា ត់មុខសមត្តកិច្ចស្ទើរាល់ថ្ងៃ ដោយសមត្ថកិច្ចខ្លះសំងំសុីចុងយ៉ា ងឆ្ងាញ់មាត់ ប៉ុន្តែសមត្ថកិច្ចមួយផ្នែកខ្លះ ក៍អត់ដឹងទាល់តែសោះនោះដែរ ហើយក៍មានពាក់ព័ន្ធកងកម្លាំងប្ រដាប់អាវុធម្នាក់ផងដែរ សម្រាប់ត្រោះត្រាយតាមដងផ្លូវ ប៉ុន្តែទំនងកងកម្លាំងប្រដាប់អា វុធនោះសុីដាច់តែម្នាក់ឯងទើបមា នហេតុការណ៍កើតឡើង ៕ បុឹម ពិន