ភ្នំពេញ៖ រថយន្តទំនើប៣គ្រឿងបានបុកបម្តកន្ទុយគ្នាត្រង់មុខវត្តអង្គត់បុរី ខណៈដៃលអ្នកបើកបរទាំងបីមិនចេះអធ្យាស្រ័យអោយគ្នា ប្រឹងបន្ថែមល្បឿន ព្រោះខ្លាចទៅមិនទាន់ភ្លើងស្តុប ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រលប់ ថ្ងៃទី១៦ ខែធ្នួ ឆ្នាំ២០១៥ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អ្នកឃើញហេតុការណ៍នេះបានប្រាប់ថា នៅវេលាម៉ោងខាងលើ គេបានឃើញរថយន្តទាំងបីគ្រឿងបើកបរលើមហាវិថីសហពន្ធរូស្សុក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តទាំងបីគ្រឿង បានបន្ថែមល្បឿនទៅមុខ ដោយសារត្រង់កន្លែងកើតហេតុមានភ្លើងស្តុបមួយធ្វើអោយរថយន្តទាំងបីនោះប្រឹងបម្ថែមល្បឿនព្រោះទៅមុខ ខ្លាចមិនទាន់ភ្លើងស្តុប ខណៈនោះក៏មានរថយន្តមួយគ្រឿងផ្សេងទៀតបើកឆ្លងកាត់ពីមុខធ្វើអោយរថយន្តទាំងបីវាក់អើ ក៏ធ្វើអោយរថយន្តដែលបើកនៅពីខាងមុខគេបង្ខំចិត្តជាន់ហ្រាំងឈប់ហើយបានធ្វើអោយរថយន្តពីរគ្រឿងដែលបើកពីក្រោយមិនអាចគេចបានក៏បុកបន្តកន្ទុយគ្នាតែម្តង ។
តែរថយន្តដែលបើកមុខគេបានបើកគេចទៅបាត់បន្សល់តែរថយន្តពីរគ្រឿងតែបុណ្ណោះ ដែលនៅចរចារគ្នាដោយរថយន្ត Toyota Fortunerពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នុំពេញ 2AD-1611 ដែលនៅកណ្តាលគេរងការខូចខាតផ្នែកខាងមុខ និងខាងក្រោយ រឺឯរថយន្តដែលនៅពីក្រោយគេ ម៉ាក Toyota Hilux ViGo ពណ៌ស ស្លាកលេខ រដ្ឋ 06-2-0077 រឺ ឯរថយន្តដែលនៅពីមុខបានបើករត់បាត់នោះមា៉ក Toyota Hilux ViGoដែរ តែមិនចាំស្លាកលេខ ហើយនៅក្នងគ្រោះថ្នាក់រថយន្តបុកបន្តកន្ទុយគ្នានេះ មិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។
ក្រោយពីកើតហេតុ រថយន្តដែលនៅសល់ទាំងពីរគ្រឿងបានចរចាគ្នា ដោយរថយន្ត Hilux ViGo ស្លាកលេខ រដ្ឋដែលបើកនៅពីខាងក្រោយគេបានសងទៅអោយរថយន្ត Fortuner ចំនួន700ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕
ដោយ៖ តុង សីហា