កម្មវិធីតន្ត្រីដំបូងគេនៅកម្ពុជា «Battle of the Bands» ប្រកាសអ្នកឈ្នះជាផ្លូវការក្នុងការប្រគុំតន្ត្រីវគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ ៖ កម្មវិធីជ្រើសរើសក្រុមតន្ត្រីដែលកំពុងមានប្រជាប្រិយភាព Battle of the Bands បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលក្នុងនោះមាន 4 ក្រុម បានចូលមកប្រកួតនៅ ទីក្រុងភ្នំពេញ នៅ Exchange Squareកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៩។

កម្មវិធី Battle of the Bands Cambodia 2019 ត្រូវបានរៀបចំឡើងដោយ Kilat Events ហើយឧបត្ថម្ភដោយ​ ​Cellcard គឺជាការប្រកួតទូទាំងប្រទេសដែលមានរយៈពេល៤ខែ ដើម្បីស្វែងរកក្រុមតន្ត្រីខ្មែរដែលមានសមត្ថភាពជំនាន់ថ្មី។

ក្រុមចម្រៀងកំពូលទាំង 4 មានដូចជា BatBangers, De’ First, Hashtag, Sweet Band បានចូលរួមការប្រកួតនៅវគ្គផ្តាច់ព្រ័ត្តហើយ ក្រុម Hashtag ទទួលបានចំណាត់ថ្នាក់លេខ១ លេខ២បានទៅលើក្រុម  BatBangers និងលេខ៣ បានលើក្រុម Sweet Band ។

ក្រុម គ្រងតំណែងនឹងទទួលបានការចុះកុងត្រាពីក្រុមហ៊ុន Seila Records រួមមានទឹកប្រាក់ចំនួន $2500 ទូរស័ព្ទ iPhone XR ១គ្រឿង និងការប្រើប្រាស់អ៊ីនធើណេត Cellcard ដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ និងកុងត្រា៣ខែដើម្បីសម្តែងនៅហាង Hard Rock Café នៅទីក្រុងភ្នំពេញ ហើយនឹងបន្តសហការជាមួយក្រុមហ៊ុន Cellcard នៅលើវិស័យតន្ត្រី និងក្នុងសកម្មភាពនានាទាក់ទងនឹងយុវជន។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា Battle of the Bands គឺជាការចាប់​  ​ផ្តើ​ម​ដ៏ល្អដែលផ្សារភ្ជាប់គោលដៅរបស់ក្រុមហ៊ុនក្នុងការផ្ដោតលើក្រុមយុវជនដើម្បីបង្កើនទំនាក់ទំនង និងការចាប់អារម្មណ៍។

លោកបានបន្ត៖ «ក្រុមហ៊ុន Cellcard តែងតែគាំទ្រក្រុមយុវជនដែលមានទេពកោសល្យនៅគ្រប់វិស័យ មិនថា តន្ត្រី ហ្គេមកម្សាន្ត សិល្បៈ ភាពយន្ត និងរបាំ។

លោកបន្ថែមថា៖ «ពួកយើងពិតជាមានក្ដីសោមនស្សរីករាយក្នុងការបន្តគំាទ្រក្រុមតន្ត្រីវប្បធម៌ និងគាំទ្រសិល្បករ​​ក្មេងៗស្របពេល​ដែលពួកគេកំពុងលូតលាស់នៅក្នុងអាជីពជាមួយនឹងក្រុមតន្រ្តីរបស់ខ្លួន គឺក្រុមតន្ត្រី​ Cellcard​។​

គណៈកម្មាការមានដូចជា​ លោក Han Kavie ដែលជាម្ចាស់ក្រុមហ៊ុន Seila Records,​ លោក Euan Grey អ្នកបង្កើតក្រុមចម្រៀង Song Kites និងលោក កង ពិសិដ្ឋ សមាជិកក្រុម Coconut បានមានប្រសាសន៍ដូចគ្នាថា ពួកគេពិតជាស្ញប់ស្ញែងនូវចំនួនអ្នកចូលរួមប្រកួត និងគុណភាពនៃតន្រី្ត ព្រមទាំងអ្នកមានទេពកោសល្យទាំងអស់ដែលបានមកចូលរួមក្នុងការប្រកួតនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print