ខ្សឹបដាក់ត្រចៀក៖ លោកស្នងការ គិតបែបណា ករណីលោក ទីន សុីន ហៅ(ឆ្នៅ) លួចដឹកបទល្មើសឈើឆ្លងដែន និងអនុញ្ញាតអោយវៀតណាមនាំអាវុធចូល មកបាញ់សត្វព្រៃក្នុងទឹកដីខ្មែរ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ លោកផ្កាយ២ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ហាក់ធូរលុងលើការគ្រប់គ្រងមន្ត្រីរបស់ខ្លួន ខណៈមាននាយនគរបាលខ្លះលួចរកសុីដឹកល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាម និងនាយនគរបាលខ្លះអនុញ្ញាតអោយជនជាតិវៀតនាំកាំភ្លើងចូលមកបាញ់សត្វក្នុងទឹកដីខ្មែរ សុទ្ធតែជាបទល្មើសឧក្រិដ្ឋ ប្រឈមនិងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥ឆ្នាំទៅ១០ឆ្នាំ យោងតាមមាត្រា២៣ និងមាត្រា២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងមាត្រា៩៨ នៃច្បាប់ ស្តីពីព្រៃឈើ។
សូមបញ្ជាក់ថា៖ យោងតាមមាត្រា២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវបានចែងថា៖ ជនណាដែលផលិតធ្វើពាណិជ្ជកម្មនាំឆ្លងកាត់ នាំចេញ នាំចូល ឬស្តុកនូវ អាវុធផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។ ដោយឡែកមាត្រា២៤ នៃច្បាប់ដដែលនេះ បានចែងថា ជនណាដែលបាន ប្រព្រឹត្តផ្ទុយនឹងមាត្រា៨ និងមាត្រា១៤ នៃច្បាប់នេះ ត្រូវ ផ្តន្ទា ទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ ដោយពុំទាន់គិតបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
សូមបញ្ជាក់ថា៖ ច្បាប់នេះអាចអនុវត្តទៅលើជនបរទេស ហើយនាយនគរបាលដែលសមគំនិតអនុញ្ញាតអោយបរទេសនាំអាវុធឆ្លងដែន និងបាញ់សត្វក្នុងទឹកដីខ្មែរទៀតក៏ត្រូវផ្តន្ទាទោសតាមមាត្រាខាង ប្រសិនបើរកឃើញពីពិរុទ្ធភាពនៃការប្រព្រឹត្តដូចនេះ។
ជាក់ស្តែងបានបែកធ្លាយនូវរឿងនេះថា៖នាយរងនគរបាលប៉ុស្តិ៍៤ បានបើកដៃឲ្យវៀតណាមនាំកាំភ្លើង២ដើម ចូលមកបាញ់សត្វនៅទឹកដីខ្មែរ។
ករណីនេះអាចមានការទម្លាយពីផ្ទៃក្នុង ដោយបញ្ជាក់ទាំងរូបភាព កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំនុចប៉ុស្តិ៍៤កម្ពុជា-វៀតណាម ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយខាងក្រុមវៀតណាមបានគេបង្ហើបឲ្យដឹងថា៖ មានឈ្មោះ ភី នីជាអ្នក នាំវៀតណាមចូលមកបាញ់សត្វព្រៃនិងកាប់ឈើដឹកឆ្លងដែនទៅលក់ឲ្យវៀតណាម រួចពួកគេបានត្រឡប់ចេញទៅវិញនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង៨និង៣០នាទីព្រឹកដោយនាំយកទៅវិញមានសត្វព្រៃប្រភេទឈ្លូល៥ក្បាល។
អ្វីដែលលោកស្នងការគួរពិចារណា និងរកអោយឃើញនូវទង្វើល្មើសច្បាប់នេះ ដោយមិនអាចអនុគ្រោះបាន ត្រង់នាយរងប៉ុស្តិ៍៤ អនុញ្ញាតអោយវៀតណាមនាំកាំភ្លើងចូល មកបាញ់សត្វនៅលើទឹកដីខ្មែរហើយ គាត់ថែមទាំងអោយវៀតណាម មកស្នាក់នៅដេកក្នុងប៉ុស្តិ៍មានទាំងកាំភ្លើង មានទាំងម៉ូតូស្លាកលេខវៀតណាម មានទាំងសត្វព្រៃដែលពួកគេបាញ់បានយកមកទុកយ៉ាងស្រួលបំផុត។
ដោយឡែក លោក ទីន សុីន មេបញ្ជាការវរៈការពារព្រំដែនលេខ៣០៣ ក៏មិនបោះបង់ចោលការលួចនាំឈើឆ្លងដែនទៅវៀតណាមដែរ លោកស្នងការដឹងដែរ ឮដែរ តែនៅអនុគ្រោះសង្ស័យបានប្រយោជន៍ ឬរកមិនឃើញបទល្មើសជនទាំងនេះប្រព្រឹត្តមិនរាងចាលនោះ…???
កន្លងទៅសមត្ថកិច្ចចាប់បានតែប្រជាជនខ្មែរដើរបាញ់សត្វ ដោយឡែកជនជាតិវៀតណាមចាប់មិនបានទេ ខណៈអនុញ្ញាតអោយនាំចូលអាវុធ មកបាញ់សត្វនៅលើទឹកដីខ្មែរ ផ្តល់ទីតាំងប៉ុស្តិអោយជនជាតិវៀតណាមស្នាក់នៅដេកសម្រេតខ្លួន រក្សាទុកសត្វព្រៃ កាំភ្លើង ម៉ូតូជាដើមក៏គ្មានបញ្ហា ។ ករណីនេះលោកស្នងការពិចារណាបន្តិចផងទាន..!!!

...

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print