ម្ដាយ​ឱ្យ​កាត់​បន្ថយ​ទូរស័ព្ទ​រក​មិត្ដ​ប្រុស​ ទាញ​ថ្នាំពុល​ផឹក​សម្លាប់​ខ្លួន​

ចែករំលែក៖

​ខេត្ដបាត់ដំបង​៖​ នារី​ម្នាក់​បាន​ផឹកថ្នាំ​ ពុល​ប៉ុនប៉ង​សម្លាប់​ខ្លួន​តែ​មិន​បាន​ សម្រេច​នៅ​បន្ទាប់​ពី​ម្ដាយ​ស្ដីបន្ទោស​ បន្ដិចបន្ដួច​ឱ្យ​កាត់​បន្ថយ​ទូរស័ព្ទ​ទៅ​រក​ មិត្ដ​ប្រុស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្ដិ​ យស​ក្នុង​គ្រួសារ​ព្រោះ​ខ្លួន​ជា​ស្រី​ ។​

received_1670370103247534

​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៧​និង​២០​ នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​*​ ភូមិ​តា​គ្រួ​ក​ ឃុំ​ត្បែង​ ស្រុក​រតន​មណ្ឌល​ ខេត្ដបាត់ដំបង​ ហើយ​ក្រោយ​ពី​កើត​ ហេតុ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បានដឹង​ នារី​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ដ​ប៉ៃលិន​ ។​

​នារី​ដែល​ប៉ុនប៉ង​សម្លាប់​ខ្លួន​តែ​ពុំ​បាន​ សម្រេច​ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹង​និង​ ដឹក​យក​មក​ជួយ​សង្គ្រោះ​ទាន់​នោះ​ឈ្មោះ​ អៃ​ ស្រស់​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ កើតហេតុ​ខាងលើ​ ។​

​បើ​តាម​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ឱ្យ​ ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ម្ដាយ​នារី​ រង​គ្រោះ​និង​បងប្អូន​ជីដូនមួយ​បាន​ស្ដី​ បន្ទោស​និង​ប្រដែប្រដៅ​ឱ្យ​នារី​រង​គ្រោះ​ កាត់​បន្ថយ​និង​ឈប់​ទូរស័ព្ទ​ទៅ​រក​មិត្ដ​ ប្រុស​ច្រើន​ពេក​ព្រោះ​ខ្លួន​ជា​ស្រី​ វា​នាំ​ឱ្យ​ ប៉ះពាល់​ដល់​កិត្ដិយស​ក្នុង​គ្រួសារ​ ។​ គ្រាន់​ តែ​ប៉ុណ្ណឹង​នារី​រង​គ្រោះ​ក៏​បាន​ដើរទៅ​ខាង​ ក្រោយ​ផ្ទះ​ចូល​ទៅ​ក្បែរ​ទ្រុងមាន់​សំងំ​ផឹក​ ថ្នាំពុល​ប្រភេទ​ទឹក​ពណ៌​ខៀវ​ ដែល​ឪពុក​ នារី​រង​គ្រោះ​ទុក​សម្រាប់​បាញ់​ស្មៅ​ តែ​ ដោយសារ​ម្ដាយ​មានការ​សង្ស័យ​បាត់​ កូនស្រី​មិនឃើញ​ត្រឡប់​មក​វិញ​។​ ពេល​ នោះ​ក៏​បាន​ទៅ​អើត​ឈ្ងោ​គ​មើល​ ស្រាប់​ តែ​ឃើញ​នាង​ដួល​ដេក​នៅ​លើ​ដី​បែក​ ពពុះមាត់​តែ​ម្ដង​ ទើប​ដឹង​ថា​កូនស្រី​ផឹក​ ថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន​ព្រោះ​នៅ​ក្បែរ​ ខ្លួន​របស់​នាង​មាន​ដប​ថ្នាំពុល​និង​គម្រប​ ដប​ថ្នាំ​ដែល​នាង​ចាក់​យក​មក​ផឹក​។​ ភ្លាមៗ​នោះ​មានការ​ភ្ញាក់ផ្អើល​ ហើយ​ ក្រុម​គ្រួសារ​ក៏​បាន​ដឹក​បញ្ជូន​មក​កាន់​ មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ប៉ៃលិន​ដើម្បី​ឱ្យ​ ក្រុម​គ្រួ​ពេទ្យ​ជួយ​សង្គ្រោះ​ ។​

​ក្រុម​គ្រួ​ពេទ្យ​បានឱ្យ​ដឹង​ថា​ នារី​រង​ គ្រោះ​បាន​រួច​ផុត​ពី​សេចក្ដីស្លាប់​នៅ​ បន្ទាប់​ពី​គ្រូពេទ្យ​បាន​លាង​ក្រពះ​និង​ដាក់​ សេរ៉ូម​ ព្រមទាំង​ឱ្យ​ថ្នាំផឹក​ ។​

​ករណី​ខាងលើ​នេះ​អ្នក​ភូមិ​បាន​លើក​ ឡើង​ថា​ នារី​រង​គ្រោះ​មិន​គួរ​គិត​ខ្លី​ចង់​ សម្លាប់​ខ្លួន​ព្រោះតែ​ម្ដាយ​ស្ដីប្រដៅ​ឱ្យ​ កូន​ល្អ​បែប​នេះ​ទេ​ ។​ ការ​ដែល​ឪពុក​ម្ដាយ​ បងប្អូន​ស្ដីប្រដៅ​នេះ​ព្រោះ​ចង់ឱ្យ​កូន​ មាន​កិត្ដិយស​និង​មាន​អនាគត​ប៉ុណ្ណោះ​ គ្មាន​ឪពុក​ម្ដាយ​ណា​ចង់ឱ្យ​កូន​ធ្វើ​អ្វី​ផ្ដេ​ស​ ផ្ដាស​ខុស​ប្រពៃណី​ដោយសារ​តែ​កូនស្រី​ ទៅ​ទាក់ទង​ប្រុស​ឈ្មោល​ដែល​ញាតិ​ជិត​ ខាង​មើល​មិន​សម​ភ្នែក​នោះ​ទេ​ ៕​

...

ដោយ៖ ស​ សា​រ៉េ​ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print