ខេត្ដប៉ៃលិន៖ បុរសម្នាក់ត្រូវម៉ូតូ បុកបណ្ដាលឱ្យរងរបួសធ្ងន់ខណៈជិះកង់ កងចេញពីផ្ទះលើចិព្ចើាមថ្នល់ទៅទិញ គុយទាវនិងបរបឱ្យឪពុកម្ដាយ ហើយអ្នក បើកម៉ូតូបង្កបានគេចខ្លួនបាត់ស្រមោល ក្រោយពីកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើងនៅវេលាម៉ោង៧និង ៤៥នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅខាងជើងសាលាស្រុកសាលាក្រៅ ចម្ងាយ១៥០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំ-ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
ឪពុកជនរងគ្រោះបានឱ្យដឹងនៅក្នុង មន្ទីរពេទ្យថា ជនរងគ្រោះដែលត្រូវម៉ូតូ បុកឈ្មោះ ហំ សុភា អាយុ២៤ឆ្នាំ ជាកម្ម ករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ នៅមុនពេលកើតហេតុរូបគាត់បានប្រើ ឱ្យជនរងគ្រោះទៅទិញបរបនិងគុយទាវ នៅខាងត្បូងផ្ទះ តែពេលជិះដល់ចំណុក កើតហេតុខាងលើស្រាប់តែមានអ្នកជិះ ម៉ូតូបើកបរបញ្ច្រាស់ទិសគ្នាទៅបុកជន រងគ្រោះខណៈកំពុងជិះកង់អែមចិញ្ចើម ថ្នល់បណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង ។
សាក្សីនៅកន្លែងកើតហេតុបាន និយាយថា ក្រោយពីកើតហេតុអ្នកបើក ម៉ូតូបង្កបានបើកម៉ូតូគេចខ្លួនបាត់តែ ម្ដង ខណៈដែលជនរងគ្រោះត្រូវម៉ូតូបុក ខ្ទាតធ្លាក់ចូលទៅក្នុងប្រឡាយអត់ទឹក ។
បើតាមគ្រូពេទ្យឱ្យដឹងថា ជនរង គ្រោះបាក់ធ្មេញលើអស់ចំនួន៤ បែក បបូរមាត់ និងដាច់ចង្កាខាងក្រោម បែក ក្បាលនិងរលាត់ដៃជើងទៀតផង ។
បច្ចុប្បន្នជនរងគ្រោះបន្ដសម្រាក ព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្ដ ប៉ៃលិន ៕
ដោយ៖ ស សារ៉េត