លោក​ ប៉ា​ង​ លី​ដា​ អភិបាលរង​ខណ្ឌទួលគោក​ ចុះ​បើកផ្លូវ​ប្រវែង​៨៦​ម៉ែត្រ​ តាម​ផ្លូវ​លេខ​៦០៨​ សង្កាត់​បឹង​កក់​២

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ ប៉ា​ង​ លី​ដា​ អភិបាលរង​ខណ្ឌទួលគោក​ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ ចុះ​បើកផ្លូវ​លេខ​៦០៨​ មក​ទល់​និង​ផ្លូវ​លេខ​៥៦៦​ ក្នុង​សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ដើម្បី​កសាង​ផ្លូវ​នោះ​ ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ ដោយ​គ​ម្រា​ង​បើក​ផ្លូវ​នោះ​ មាន​បណ្ដោយ​ប្រវែង​៨៦​ម៉ែត្រ​និង​ទទឹង​១០​ម៉ែត្រ​ ។​

image8

​តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​លំនៅ​ដ្ឋា​ន​៣​នាក់​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ទី​១​អ្នកស្រី​ អោប​ សា​វឿ​ន​ ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ​ ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​កំណាត​ផ្លូវ​នៅ​ដែរ​ គាត់​បាន​លើក​ឡើង​ថា​ គាត់​មិន​មានការ​អាក់អន់ចិត្ត​អី្វ​នោះ​ទេ​ បាន​ខាង​អាជ្ញាធរ​ និង​ខាង​ក្រសួង​សាធារណការ​មាន​គ​ម្រា​ង​និង​សាងសង​កំណាត់​ផ្លូវ​នេះ​ គឺ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ ព្រោះ​ការ​បេ​ី​ក​ផ្លូវ​នេះ​ គឺ​ងាយស្រួល​សម្រាប់​ពួក​គាត់​ធ្វេ​ី​ដំណេ​ី​រ​ចេញចូល​ស្រួល​ ហេ​ី​យ​មាន​ផ្លូវ​ជា​ច្រេ​ី​ន​ដេ​ី​ម្បី​បញ្ចា​ស់​ចរាចរណ៍​កុំ​ឲ្យ​កក់ស្ទះ​ផង​ដែរ​ ។​ ទី​២​អ្នកស្រី​ ឆោម​ វិបុល​ អាយុ​៥១​ឆ្នាំ​ ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​កំណាត​ផ្លូវ​នៅ​ដែរ​ គាត់​បាន​លើក​ឡើង​ថា​ អោយ​តែ​អាជ្ញាធរ​ មាន​គំរោង​រៀបចំ​ផ្លូវ​ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដូចនេះ​ ពួក​គាត់​មិន​មានការ​ជំទាស់​ឬ​ រារាំង​យ៉ាងណា​នោះ​ទេ​ ។​

​ដោយឡែក​ លោក​ ពូ​ ស្វាយ​ ធួន​ ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ ដែល​ជា​ម្ចាស់ផ្ទះ​លេខ​២ABC​ ផ្លូវ​៥៦៦​កែង​និង​ផ្លូវ​៦០៨​ បានអោយ​ដឹងផង​ដែរ​ថា​ របង​ផ្ទះ​ របស់​គាត់​ គាត់​សុខចិត្ត​អោយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ វាយ​បើក​កសាង​ផ្លូវ​ ដើម្បី​ជា​ប្រយោជន៍​រួម​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ទាំងអស់​គ្នា​។​

​ចុង​ក្រោយ​លោកពូ​ ស្វាយ​ ធួន​ សូម​អំពាវនាវ​ដល់​ក្រសួង​សាធារណៈការ​ឆាប់​ចាប់ផ្ដើម​ចុះ​មក​រៀបចំ​គ​ម្រា​ង​នេះ​ផង​ ព្រោះ​គ​ម្រា​ង​នេះ​ សាលា​រាជធានី​ភ្នំពេញ​មាន​តាំងពី​ខែមីនា​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​។​

​គួរ​បញ្ជាក់​ថា​ កំណាត់​ផ្លូវ​ដែល​អាជ្ញាធរ​ចុះ​ មក​វាយ​បើកផ្លូវ​នេះ​ គឺ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​ ហើយ​ម្ចាស់​លំនៅ​ដ្ឋា​ន​ទាំងអស់​គឺ​ឯកភាព​តាម​គោល​ការ​អភិវឌ្ឍ​គ​ម្រា​ង​របស់​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ​ ៕​

image5

image4

image3

image2

image1

image10

image9

image7

image6

IMG_3629

image11

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print