ឱធម្មជាតិអើយ ម្តេចមកប្រល័យជីវិតដូច្នេះណា!! ព្រោះស្រូវពេលមេឃកំពុងភ្លៀង រន្ទះបាញ់សម្លាប់កសិករម្នាក់កណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តសៀមរាប:  ពិតជាអកុសលណាស់ដែលកសិករម្នាក់បានស្លាប់ចោលប្រពន្ធកូន ខណៈទៅ ព្រោះស្រូវនៅឯស្រែពេលមេឃភ្លៀងហើយត្រូវឃាតកបិទមុខ (រន្ទះ) បាញ់ស្លាប់នៅកណ្តាល ស្រែ ។

ឧប្បត្តិហេតុនេះកើតឡើងកាលពីរសៀល ថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ត្រូវនឹងថ្ងៃ ទី ២៧ ខែ ឧសភា ឆ្នាំ២០១៩ នៅនៅវាលស្រែខាងត្បូងភូមិ​ចម្ងាយ​១០០០ ម៉ែត្រ ពីភូមិ-ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាល ស្រុកជីក្រែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជាន ចាន់ ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅនៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប  ជនរងគ្រោះត្រូវរន្ទះបាញ់ស្លាប់ពេលចេញទៅព្រោះស្រូវនៅស្រែតែម្នាក់ឯង ហើយដោយបាត់ប្តីយូរមិនឃើញវិលត្រឡប់មកផ្ទះវិញ ប្រពន្ធទៅតាមនៅឯស្រែទើបដឹងថាប្តី ស្លាប់ដោយរន្ទះបាញ់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី ។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យឃើញសាកសពមានស្នាមជាំលើដើមទ្រូងហើយខោរហែកជាជំរៀកៗទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយរន្ទះបាញ់ ប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print