សារព័ត៌មាន The Moscow Times បានផ្សាយថា ប្រធានាធិបតី លោកពូទីន មិនចង់រុស្ស៊ី ធា្លក់ចូលក្នុងសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់នោះឡើយ ប៉ុន្តែរុស្ស៊ីនឹងផ្តល់ជំនួយយោធា និងព័ត៌មានចារកម្មដល់ អ៊ីរ៉ង់ប្រសិនបើសង្គ្រាមផ្ទុះឡើយនោះ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែលរុស្ស៊ីមិនចូលរួមដោយផ្ទាល់ នៅក្នុងសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ដោយសារតែរុស្ស៊ីចង់ឲ្យអ៊ីរ៉ង់ទីពឹងខ្លួនឯងច្រនជាងដាក់ក្តីសង្ឃឹម ពីការជួយអន្តរគមន៍របស់រុស្ស៊ី។
ប៉ុន្តែក្រុមអ្នកឯកទេសបានលើកឡើងថា ប្រសិនបើ សង្គ្រាមកើតឡើងនោះរុស្សី អាចនឹងផ្លាសប្តូរគោលជំហររបស់ខ្លួន ដោយរុស្ស៊ីមិនអាចទុកឲ្យអ៊ីរ៉ង់ត្រូវវិនាសដោយសារតែអាមេរិកនោះឡើយ។
នៅពេលនេះ អ៊ីរ៉ង់ចង់ឲ្យកម្លាំងទាហានរុស្ស៊ី ឈរជើងនៅក្នុងទឹកដីរបស់ខ្លួនដើម្បីទប់ស្កាត់ចេតនាអាក្រក់របស់អាមេរិក ។ប៉ុន្តែរុស្ស៊ីមិនអាចបញ្ចូនទៅឡើយដោយផ្តល់ព័ត៌មានចារកិច្ចដល់អ៊ីរ៉ង់តែប៉ុណ្ណោះ។
ស្ថានភាពរវាងអ៊ីរ៉ង់នឹងអាមេរិកកាន់តែតានតឹង ក្រោយពេលអាមេរិក បង្កើនវត្តមានយោធានិងសព្វាវុធ នៅក្នុងតំមជ្ឈិបូព៌ា ជុំវិញប្រទេសអ៊ីរ៉ង់ ។ នៅពេលនេះអាមេរិកក៏បានលក់អាវុធជាបន្ទាន់ដល់ប្រទេសនៅជុំវិញអ៊ីរ៉ង់ដើម្បីទប់ទល់ជាមួយកម្លាំងទាហានអ៊ីរ៉ង់។
កន្លងមកថ្មីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា អាមេរិក នឹងអនុម័តច្បាប់លក់អាវុធដែលមានតម្លៃដល់ទៅ៨,១ពាន់លានដុល្លារ ដល់ប្រទេស អារ៉ាប៊ី សាអូឌីត ហ្សក់ដង់ និងអារ៉ាប់រួមដើម្បីទប់ស្កាត់ ការពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ។
លោក Mike Pompeo បានបញ្ជាក់ថា អាវុធទាំងនោះមានសារសំខាន់យ៉ាងខ្លាំងជួយដល់សម្ព័ន្ធមិត្តអាមេរិក អាចធានា ការពារសុវត្ថិភាពខ្លួនគេចពីការវាយប្រហាររបស់អ៊ីរ៉ង់ ។ ការលក់អាវុធនេះអាមេរិកមិនចាំបាច់ឆ្លងកាត់ការអនុម័តពីរដ្ឋសភាពឡើង ក្នុងគោលដៅ ប្រគល់អាវុធទៅឲ្យសម្ព័ន្ធមិត្តបានឆាប់បំផុត ក្នុងពេលកំពុងតានតឹង។
ការលក់អាវុធបន្ទាន់ខាងលើរបស់រដ្ឋាភិបាលដូណាលត្រាំដោយមិនឆ្លងកាត់ការសម្រេចពីសភា បង្កក្តីបារម្ភកាន់តែខ្លាំងពិសង្គ្រាម ទ្រងទ្រាយធំអាចនឹងកើតឡើង ។ រដ្ឋាភិបាលទីក្រងតេអ៊ីរ៉ង់យលឃើញថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានព្យាយាមប្រើប្រាស់សម្ព័ន្ធមិត្ត ដើម្បី ដាក់គំនាប់ទៅលើប្រទេសអ៊ីរ៉ង់។ជាមួយគ្នានេះ ការប្រឈមមុខតានតឹងនៅក្នុងតំបន់ បានជួយដល់អាមេរិកលក់អាវុធបានកាន់តែច្រើន ដល់ប្រទេសតំបន់មជ្ឈិបូព៌ា។
ការលក់អាវុធជាបន្ទាន់ខាងលើរបស់អាមេរិកទៅឲ្យសម្ព័ន្ធមិត្តកើតឡើង ក្រោយពេលដែល អ៊ីរ៉ងបានបង្ហាញឃ្លីបវីដេអូ ស្តីពីមីស៊ីលទំនើបបំផុតនៅរូងក្រោមដី ក្នុងទីតាំងសម្ងាត់ ហើយមីស៊ីលទាំងនោះអាចវាយប្រហារ ទៅលើទីតាំងសំខាន់ៗរបស់សត្រូវ អ៊ីរ៉ង់គ្រប់ពេល៕