បុគ្គលិក​ហាង​ថតរូប​ល្អ​ពេញ​​ចិត្តម្នាក់ ប្រើដំបង​ដែក​​វាយ​ក្បាល​បុគ្គលិកដូចគ្នា បណ្តាលឲ្យស្លាប់​ ព្រោះតែ​ប្រច័ណ្ឌ​ប្រពន្ធ​ម្តង​ហើយ​ម្តងទៀត

ចែករំលែក៖

ភ្នំពេញ​ ៖ ព្រោះតែប្រច័ណ្ឌ​ប្រពន្ធ​ម្តង​ហើយ​ម្តងទៀត បានធ្វើឲ្យបុរសម្នាក់ ដែលជាបុគ្គលិក​ហាង​ថតរូប​យីហោ”​ ល្អ​ពេញ​​ចិត្ត” បាន​ទំនាស់​ពាក្យ​សម្តី​ជាមួយមិត្តភក្តិរួមការងារ រហូតឈានដល់ការប្រើហិង្សាដោយ​យក​ដំបង​ដែក​ជ្រុង​វាយ​ក្បាល​គូទំនាស់​ពីក្រោយ​ជា​ច្រើន​ដំបង​ បណ្តាល​ឲ្យ​បែក​ហូរ​ឈាម​រហូតដល់ស្លាប់ពេលបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ ។ ចំណែកជនដៃដល់​រត់គេចខ្លួន​បាត់​ ។​

ករណីវាយ​នឹង​ដំបង​ដែក​ជ្រុង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ខាងលើនេះ​ បាន​កើតឡើងកាលពីវេលា​ម៉ោង​៥និង​៣០​នាទីល្ងាច​ ថ្ងៃចន្ទ ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៩ នៅ​ចំណុច​សិប្បកម្ម​ធ្វើ​ស៊ុម​រូបថត​ទីតាំង​ផ្ទះ​លេខ​១៤៣​ ផ្លូវ​លេខ​២៨៦​ ក្រុម​ទី​៤៧​ ភូមិ​ទី​១១​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ​ ។​

​សព​ឈ្មោះ​ឈ្មោះ​ ផុ​ន​ សាលី​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ហាង​ថតរូប​ល្អ​ពេញចិត្ត​ ទីលំនៅ​ភូមិ​ត្រពាំង​ស្លា​ ឃុំ​ធ្លក​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ឈុ​ន​ ឌី​ម​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ហាង​ថតរូប​ល្អ​ពេញ​​ចិត្ត​ ទីលំនៅ​ភូមិ​ ស្វាយ​អំពារ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ស្នាក់​នៅផ្ទះ​កើតហេតុ​(​គេចខ្លួន​)​ ។​

​តាម​ប្រភព​ព័ត៍​មាន​​ពី​ឈ្មោះ​ គុ​ច​.​ក​ន្និ​ថា​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ហាង​ថតរូប​ល្អ​ពេញចិត្ត​ ទីលំនៅ​ផ្ទះ​លេខ​១៨​ ផ្លូវ​ឬ​ស្សី​ស្រស់​ ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​ទី​ ២​ខណ្ឌ​ ច្បារ​អំពៅ​ បានអោយ​ដឹង​ថា​ កន្លង​មក​ជនសង្ស័យ​បាន​ប្រច​ណ្ឌ័​ប្រ​ព​ន្ឋ​របស់​ខ្លួន​ជាមួយ​ជន​រង​គ្រោះ​ ក៏​មាន​ទំនាស់​គ្នា​ តែ​ត្រូវ​បាន​ម្ចាស់​ហាង​អប់រំ​ម្តង​រួច​មក​ហើយ​ និង​បាន​បញ្ឈប់​ការងារ​ប្រ​ព​ន្ឋ​ជនសង្ស័យ​ លុះដល់​ថ្ងៃ​កើតហេតុ​ ពេល​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​ដៃ​លេង​ ក៏​ស្រាប់តែ​ជនសង្ស័យ​ដើរមក​ពីក្រោយ​ យក​ដំបង​ដែក​ជ្រុង​ វាយ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះជា​ច្រើន​ដំបង​បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​ហើយ​គេចខ្លួន​បាត់​ទៅ​ ។​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​វិសាល​សុខ​ តែ​ខាង​មន្ទីរពេទ្យ​មិន​ទទួល​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ ក៏​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​។​ ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ ក៏​ដឹក​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ ហើយ​បាន​ស្លាប់​​នៅ​ទីនោះ​ ។​

​ បច្ចុប្បន្នសាកសព​ជន​រង​គ្រោះ ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​នៅ​ខេត្តតាកែវ​ ។រីឯជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print