​កាម​រី​បា​ឡែ​ន​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​របួសធ្ងន់​២​នាក់​នៅ​គគីរ​ធំ​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ មនុស្ស​២​នាក់​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​បង្ក​ឡើង​ដោយ​រថយន្ត​កាម​រី​បា​ឡែ​ន​បើក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥១-៥២​ ភូមិ​គគីរ​ធំ​ ឃុំ​គគីរ​ធំ​ ស្រុក​ កៀនស្វាយ​ ខេត្តកណ្តាល​ ។​

IMG-20151217-WA0062

​រថយន្ត​បង្ក​ម៉ាក​ តូ​យ៉ូ​តា​ កាម​រី​បា​ឡែ​ន​ ព​ណ៍​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AD​ -5986​ បើកបរ​ដោយ​ឈ្មោះ​គី​ ឌី​ណា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៥​ អឺ​សូន្យ​ ភូមិ​១១​ សង្កាត់​ជ័យ​ ជំ​នៈ​ ខណ្ឌដូនពេញ​ ។​

​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ ម៉ូតូ​ម៉ាក​ ហុងដា​ សេ​១២៥​ សេរី​ឆ្នាំ​២០១៤​ ពាក់​ស្លាក​ លេខ​ ស្វាយ​រៀង​ 1D-8970​ បើកបរ​ដោយ​ឈ្មោះ​វ៉ា​ រ័​ត្ន​ធី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​បា​យ៉ាប​ ឃុំ​បា​សាក់​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្តស្វាយរៀង​ រង​របួស​ក្បាល​ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​មានឈ្មោះ​ណៃ​ គឹ​ម​ស្រី​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឪម៉ាល់​ ឃុំ​បា​ធា​យ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ រង​របួស​បាក់ជើង​ស្តាំ​ម្ខាង​និង​បាក់ដៃ​ស្តាំ​ម្ខាង​ ។​ ជន​រង​គ្រោះ​ទាំង​២​នាក់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្សី​ ។​

​លោក​ព្រំ​ សំណាង​ អធិការរង​ទទួល​ការងារ​សណ្តាប់ធ្នាប់​ចរាចរ​ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ រថយន្ត​បង្ក​និង​ម៉ូតូ​ របស់​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​ ដោយ​ម៉ូតូ​បើកបរ​នៅ​ពីមុខ​ ។​ ទៅ​ដល់​ចំនុច​កើតហេតុ​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​បាន​បើក​គេច​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​នៅ​ពីមុខ​ ចូល​មក​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ ។​ គ្រានោះ​ស្រាប​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​ដែរ​តែ​មិន​អាច​ទប់​ល្បឿន​បានក៍​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​តែ​ម្តង​បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​រង​របួសធ្ងន់​ទាំងអស់​គ្នា​ ។​

​លោក​អធិការរង​បន្ត​ថា​ ករណី​នេះ​គឺ​ខុស​ទាំង​សង្ខាង​ ទី​១-​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ បើក​ប្រជែង​រ៉ឺ​ម៉ក​ម៉ូតូ​ចូល​មក​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ ពោល​គឺ​បើក​ប្រជែង​មិន​ប្រយ័ត្ន​ ,​ ទី​២-​អ្នកបើកបរ​រថយន្ត​ បើកបរ​ក្នុង​ល្បឿន​លឿន​ពេល​ជួប​ឧបសគ្គ​នៅ​ពីមុខ​គេច​មិន​ទាន់​ក៍​បុក​ពីក្រោយ​តែ​ម្តង​ ។​

​បច្ចុប្បន្ន​រថយន្ត​បង្ក​និង​ម៉ូតូ​ ជន​រង​គ្រោះ​ត្រូ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕​

IMG-20151217-WA0063

IMG-20151217-WA0060

IMG-20151217-WA0066

IMG-20151217-WA0065

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print