ខេត្តកំពង់ស្ពឺ៖ មនុស្ស២នាក់ដែលផឹកស្រាជាមួយគ្នា ម្នាក់ត្រវូសសមត្ថកិច្ចចាប់ខ្លួន និងម្នាក់ទៀតត្រូវបញ្ជនូទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពួកគេផឹកស្រាក្លែមនយោបាយ ដោយការប្រកាន់នន្នាការរៀងៗខ្លួន ទីបំផុតជនដៃដល់ដែលកាន់ខាងបក្សប្រឆាំងបានស្ទះយកកាំបិតផ្គាក់កាប់ទៅលើគូបដិបក្ខបបណ្តាលឣោយរងរបួសធ្ងន់ ។
ករណីនេះកើតឡើងនៅវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិឣណ្តូងប្រាំ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចបានឣោយដឹងថា រវាងជនរងគ្រោះនឹងជនដៃដល់គឺជាមនុស្សស្គាល់គ្នា ។ មុនពេលកើតហេតុគឺពួកគឹបានផឹកស្រាជាមួយគ្នារហូតដល់ស្រវឹងរៀងៗខ្លួនក៏បែកគំនិតនិយាយពីរឿងគណបក្សនយោបាយ ពេលនោះជនដៃដល់ដែលកាន់ខាងបក្សប្រឆាំងដោយខឹងនឹងជនរងគ្រោះដែលកាន់ខាងបក្សកាន់ឣំណាចបានស្តីថា ឣោយវិលមកគាំទ្រគណបក្សប្រជាជនវិញនោះ ធ្វើឲ្យរូបគេ(ជនសង្ស័យ)ខឹង ទ្រាំមិនបានក៏ស្ទុះទៅយកកាំបិតផ្គាក់កាប់ចំគល់់ក(ជនរងគ្រោះ)២កាំបិតបណ្តាលឣោយរងរបួសធ្ងន់ ។ ពេលនោះជនសង្ស័យប្រុងរត់គេចខ្លួនដែរ តែត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់មានឈ្មោះសែម សុខដែត ភេទប្រុស ឣាយុ២០ឆ្នាំ រីឯជនរងគ្រោះឈ្មោះង៉ែត សុខហេង ភេទប្រុស ឣាយុ៣២ឆ្នាំ រស់នៅកន្លែងកើតហេតុជាមួយគ្នា ។
សមត្ថកិច្ចនគរបាលស្រុកគងពិសីបានឣោយដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ៕
ដោយ៖ សេនាស័ក្តិ