អាហ្សង់ទីនខាតបង់ប្រាក់ជិត១ពាន់លានដុល្លារ ដោយមហាកូដកម្ម

ចែករំលែក៖

មហាកូដកម្មប្រឆាំងរដ្ឋាភិបាលអាហ្សង់ទីនធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចប្រទេសនេះតាមការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ចអាហ្សង់ទីន  មហាកូដកម្ម នៅថ្ងៃទី​២៩ខែឧសភានេះ ធ្វើឲ្យប្រទេសជាតិ​ខាតបង់ប្រាក់ដល់ទៅ​៤០ពាន់លាន ប៉ែស៊ូស(Pesos)ប្រមាណ៨០០លានដុល្លារអាមេរិក។

ក្រុមសហជីព និង​សកម្មជនសង្គម​អាហ្សង់ទីននៅព្រឹកថ្ងៃទី​២៩ខែឧសភា ​បានរៀបចំមហាកូដកម្ម នៅទូទាំងប្រទេស តាមការអំពាវនាវរបស់ ប្រធានសហជីព  CGT ដើម្បីប្រឆាំងគោលនយោបាយ សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ខណៈសេដ្ឋកិច្ចជាតិ ធ្លាក់ចុះ​រយៈពេល​១ឆ្នាំកន្លងមក​។

នេះជាមហាកូដកម្មលើកទី​៥ហើយ​​ដែលរដ្ឋាភិបាលរបស់ប្រធានាធិបតី​Mauricio Macri ​ត្រូវប្រឈមមុខនៅក្នុងអាណត្តិរបស់លោក ក្នុងពេលបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មីនៅសល់តែ ៥ខែទៀតប៉ុណ្ណោះ​។  មហាកូដកម្មលើកនេះបានអំពាវនាវដល់រដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ដើម្បី ជួយឲ្យសេដ្ឋកិច្ចជាតិងើកឡើងវិញ និងជួយកាត់បន្ថយចំនួនពលរដ្ឋអត់ការងាធ្វើ ក៏ដូចជាចំនួនពលរដ្ឋក្រីក្រកើនឡើងខ្ពស់។

មហាកូដកម្មនេះធ្វើឲ្យ​ប្រព័​ន្ធ ចរាចរណ៍​សាធារណៈ នៅទូទាំងប្រទេសត្រូវជាប់គាំងស្ទើរតែទាំងស្រុង ។ សាលារៀន​​ ធនាគារ  ហាងលក់ទំនិញ​ធំៗ​ មជ្ឈមណ្ឌលពាណិជ្ជកម្មត្រូវបិទទ្វាទាំងអស់ ។ ចំណែកនៅក្នុងមន្ទីពេទ្យវិញ​ ទទួលតែ អ្នកជំងឺសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ​។ ជើងហោះហើររាប់រយជើង ត្រូវលុបចោល ប៉ះពាល់ដល់អ្នកដំណើរ រាប់សិបពាន់នាក់៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print