បញ្ជូនខ្លួនកូនប្រុស លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ករណីបាញ់មនុស្សឆៅនៅក្លិបលុច្សសារី មកតុលាការ

ចែករំលែក៖

ភ្នំពេញ៖កូនប្រុស លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីបាញ់នារីម្នាក់របួសធ្ងន់នៅក្លិបលុច្សសារី ។

អ្វីជាការកត់សម្គាល់ គឺជនសង្ស័យបានពាក់មួកនិងពាក់ម៉ាស់ដែលខុសពីជនសង្ស័យដទៃទៀត ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យឈ្មោះ វីន សុក្របញ្ញា អាយុ២៧ឆ្នាំ ពេលនេះ កំពុងត្រូវបានសមត្ថកិច្ចសាកសួរតាមនីតិវិធី ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២៖២០នាទីរំលងអាធ្រាត្រ ក្នុងក្លឹបលុច្សសារីផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានករណីផ្ទុះអាវុធមួយ បណ្ដាលឱ្យនារីម្នាក់រងរបួសធ្ងន់ ។

ជនរងគ្រោះឈ្មោះ នឹម លីណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន១គ្រាប់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

មូលហេតុនៃការផ្ទុះអាវុធនេះ សមត្ថកិច្ចពុំទាន់បង្ហើបឱ្យដឹងនៅឡើយទេ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print