ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះម្នាក់ឯងចោលកូន ដោយសាតែតូចចិត្តនឹងប្រពន្ធបានរត់ចោលកូននិងខ្លួន ។ ហេតុការណ៍នេះបានកើតឡើងចន្លោះម៉ោង៧ទៅ៩នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នៅកន្លែងកើតហេតុសមត្ថកិច្ច បានអោយដឹងថា បុរសដែលចង.ក សម្លាប់ខ្លួនខាងលើនេះមានឈ្មោះ ជូ យ៉ាំងកាន់ អាយុ៥៥ឆ្នាំ ស្នាក់ក្នុងភូមិសង្កាត់ខាងលើ ។
ប្រជាពលរដ្ឋ បាននិយាយប្រាប់សមត្ថកិច្ចអោយដឹងថា បុរសខាងលើមានជម្ងឺប្រចាំកាយ ហើយត្រូវបានប្រពន្ធរត់ចោល និងមានភាពក្រីក្រផងនោះដោយទុកអោយនៅជាមួយកូនខណៈដែលត្រូវបានកូនចៅអោយនៅចាំផ្ទះជាមួយកូនតូចម្នាក់ហើយកូនធំៗបានចេញទៅរកស៊ីដាក់មងចងសន្ទូចបាត់ ។
ប្រភពខាងលើដដែលបានអោយដឹងបន្ថែមទៀតថា នៅពេលកូនតូចត្រឡប់មកពីលេងផ្ទះអ្នកជិតខាងវិញក៍ស្រាប់តែឃើញឪពុករបស់ខ្លួនចងកនិងខ្សែនីឡុងពណ៍ខ្មៅធ្នឹមកណ្តាលផ្ទះបណ្តែតទឹក ភ្លាមនោះបានស្រែកឆោឡោអោយបងប្អូនអ្នកជិតខាងជួយ ។ ប៉ុន្តែបុរសនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក្រោយពេលកើតហេតុក្រុមគ្រួសារបានរាយការណ៍ប្រាប់សមត្ថកិច្ចអោយមកពិនិត្យសាកសពតែម្តង ។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានអះអាងថា បុរសរូបនេះពិតជាបានចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន មូលហេតុដោយសារតែតូចចិត្តនឹងមានជំងឺហើយប្រពន្ធរត់ចោល ៕
ដោយ៖ ចន្ថា