អាវុធហត្ថខេត្តកណ្តាលបំបែកសំណុំរឿងឃាតកម្មចាក់សម្លាប់រឿងប្រចណ្ឌ័​ បានហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ត្រឹមរយះពេលមួយថ្ងៃកម្លាំងអាវុធហត្ថខេត្តកណ្តាលបានស្រាវជ្រាវឈានទៅដល់ វែកមុខឃាតករដៃស្រស់ចាក់បុរសម្នាក់ជាប្តីរបស់ស្ត្រីដែលឃាតករលបលួចស្រលាញ់ពោលគឺប្រចណ្ឌ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិករគោ ឃំុសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។​និងឃាត់ខ្លួនបាននៅថ្ងៃ៣១​ខែឧសភា​ ឆ្នាំ២០១៩ ។

ជនរងគ្រោះឈ្មោះ​ សាវ​ន​ ជីវន្ត័ ភេទប្រុស អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរបើកបរ ស្នាក់នៅភូមិកោះកបាយ ឃំុសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ​ជួប​ កុងតាំង ហៅក្រៅ​ រ៉ានី​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិព្រៃសម្បុក ឃុំព្នាយ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី​ សំ​ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ភ្នាក់ងារកាសែតនគរវត្តបានអោយដឹងថា​​ ដោយអនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការ​ ដឹកនាំដ៏មានប្រសិទ្ធភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯឧ. ម៉ៅ ភិរុណ អភិបាលខេត្ត ។

លោកបានបន្តរទៀតថានៅមុនពេលកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចូលទៅទិញកូនកាំបិត០១ដើម ដាក់ជាប់ខ្លួនក្នុងបំណងចាក់សម្លាប់ឈ្មោះ សាវ​ន​ ជីវន្ត័(ជនរងគ្រោះ)នៅវេលាម៉ោង១៨ជាង ប៉ុន្តែពេលទៅដល់ផ្ទះមិនជួបជនរងគ្រោះ រួចក៏ជិះម៉ូតូមើលតាមផ្លូវព្រោះជនរងគ្រោះធ្លាប់ជិះទៅយកប្រពន្ធរាល់ថ្ងៃ។ ប៉ុន្តែពេកជិះទៅមិនបានឃើញជនរងគ្រោះឡើយបានជួបឈ្មោះ វិុត​ បូផា ដែលជាប្រពន្ធជនរងគ្រោះ (ជនសង្ស័យធ្លាប់តាមស្រឡាញ់)​រូបនាងក៏មិនបាននិយាយស្តីនិងខ្ញុំដែរ ភ្លាមនោះនាងបានតេហៅប្តីអោយមកលុះប្តី(ជនរងគ្រោះ)​មកបានដល់កន្លែងកើតហេតុជនសង្ស័យបានទាញកាំស្រួចចាក់មកលើជនរងគ្រោះដោយមិនបានជជែកគ្នាឡើយ ជនសង្ស័យបានរត់គេចខ្លួន។

ក្រោយកើតហេតុសម្ថកិច្ចបានទៅដល់កន្លែងកើតហេតុ។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ​ តុលា មេបញ្ជាការ​ អហ​ ខេត្តកណ្តាល​ ជំនាញបានចុះធ្វើការស្រាវជ្រាវ​ដោយឆន្ទះយកចិត្តទុកដាក់ខ្ពស់។ ឈានដល់ ក/ល​ ជំនាញ​ចុះឃាត់ខ្លួនជនសង្ស័យនៅថ្ងៃ៣១ ខែឧសភា​ ឆ្នាំ
២០១៩ នៅចំពោះមុខសមត្ថកិច្ចជនស្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននិងកំពុងកសាងសំណុំរឿង​បន្តនីតិវិធីតាមច្បាប់៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print