បុរសម្នាក់ជិះម៉ូតូវ៉ាជែងទាក់ដៃចង្កូតដួលបណ្ដាលឲ្យរថយន្ដកិនស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងគោល បំណងទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ តែអកុសលទាក់ដៃជាមួយនិងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលត្រូវរថយន្តរបស់ក្រុមហ៊ុនអ៊ីឈីតាន់​មកពីក្រោយកិនស្លាប់ភ្លាមៗមួយរំពេច។​
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង ៤០នាទីរសៀល ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្ពានកំពង់ទួល តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ស៊ឹម ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិសេរីសម្បត្ដិ សង្កាត់គងណាយ ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក វេអាហ្វា តាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ក្នុងគោលបំណងទៅយកប្រពន្ធចេញពីធ្វើការរោងច្រកក្បែរកន្លែងកើតហេតុ ស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់អាយុជីវិតបែបនេះ ។​
តាមប្រភពដដែលបានបន្ដទៀតថា ជនរងគ្រោះបានជិះម៉ូតូវ៉ាជែងជាមួយនឹងម៉ូតូផ្សេងទៀតបណ្ដាលឱ្យទាក់ដៃចង្កូតគ្នារួចក៏ដួល ហើយត្រូវរថយន្តមកពីក្រោយស្របទិសគ្នាកិនស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង។
បន្ទាប់ពីកើតហេតុ រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើបានបើករត់គេចមកដល់ចំណុចស្ពាន៧មករា រួចចតរថយន្តចោល ហើយតៃកុងរថយន្ដបានចុះរត់គេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចបានអូសរថយន្តបង្កដាក់ទៅអែបកៀនកុំឱ្យមានការកកស្ទះ រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ​រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print