ភ្នំពេញ៖សាកសពបុរសវ័យចំណាស់ម្នាក់ត្រូវបានអ្នកនេសាទត្រីម្នាក់បានប្រទះឃើញអណ្តែតនៅក្នុងទឹកបឹងបបួយស្ទើរតែរលួយអស់នៅសល់តែគ្រោងឆ្អឹងនិងសាច់បន្តិចបន្តួចហើយប្រញ៉ាប់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យ។
ហេតុការប្រទះឃើញគ្រោងឆ្អឹងសាសពនេះបានកើតឡើងកាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង០០នាទីនៅចំណុចក្នុងទឹកបឹងបបួយស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពដែលស្លាប់ដោយសារលង់ទឹកមានឈ្មោះ យ៉មស្រេងភេទប្រុសអាយុ៧៥ឆ្នាំស្នាក់នៅផ្ទះលេខ៤១៤ ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញខណ្ឌសែនសុខ ភ្នំពេញ។
បើតាមការបញ្ជាក់អះអាងពីក្រុមគ្រួសារសពបានប្រាប់ឲ្យដឹងថានៅមុនថ្ងៃកើតហេតុកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង០០នាទីជនរងគ្រោះបានបាត់ពីផ្ទះដោយក្រុមគ្រួសារដើររកសព្វទីកន្លែងប៉ុន្តែរកមិនឃើញ។លុះរហូតមកដល់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩វេលាម៉ោង១៣និង០០នាទីមានអ្នករកត្រីម្នាក់បានប្រទះឃើញសពជនរងគ្រោះអណ្ដែតទឹករួចក៍បានរាយការណ៍ជូនសម្ថកិច្ចភ្លាមនោះផ្នែកជំនាញក៍បានចុះទៅដល់កន្លែងកើតក៍ប្រទះឃើញមានសពអណ្ដែតទឹកពិតប្រាដកមែន។ក្រោយពីទទួលបានព័ត៌មានសម្ថកិច្ចក៍បានស្រាវជ្រាវរកគ្រួសារសពជនរងគ្រោះនិងប្រគល់សាសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។
តាមការសន្និដ្ឋាននិងពិនិត្យ ធ្វើកោសល្យវិច្ច័យរបស់ការិយាល័យបច្ចេកទេសរាជធានីភ្នំពេញនិងលោកឧញ៉ាវេជ្ជបណ្ឌិតនងសុវណ្ណរត្ន័គ្រូពេទ្យវិទ្យាសាស្រ្តរាជធានីភ្នំពេញបានអោយដឹងថាសពខាងលើពិតជាស្លាប់ដោយសារលងលទឹកពិតប្រាកដមែន៕ធឿនព្រែកជ័យ