ខេត្តកណ្តាល៖ត្រឹមរយះពេលមួយថ្ងៃកម្លាំងអាវុធហត្ថខេត្តកណ្តាលបានស្រាវជ្រាវឈានទៅដល់ វែកមុខឃាតករដៃស្រស់ចាក់បុរសម្នាក់ជាប្តីរបស់ស្ត្រីដែលឃាតករលបលួចស្រលាញ់ពោលគឺប្រចណ្ឌ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិករគោ ឃំុសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។និងឃាត់ខ្លួនបាននៅថ្ងៃ៣១ខែឧសភា ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះ សាវន ជីវន្ត័ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិកោះកបាយ ឃំុសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះជួប កុងតាំង ហៅក្រៅ រ៉ានី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិព្រៃសម្បុក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ភ្នាក់ងារកាសែតនគរវត្តបានអោយដឹងថា ដោយអនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការ ដឹកនាំដ៏មានប្រសិទ្ធភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯឧ. ម៉ៅ ភិរុណ អភិបាលខេត្ត ។
លោកបានបន្តរទៀតថានៅមុនពេលកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចូលទៅទិញកូនកាំបិត០១ដើម ដាក់ជាប់ខ្លួនក្នុងបំណងចាក់សម្លាប់ឈ្មោះ សាវន ជីវន្ត័(ជនរងគ្រោះ)នៅវេលាម៉ោង១៨ជាង ប៉ុន្តែពេលទៅដល់ផ្ទះមិនជួបជនរងគ្រោះ រួចក៏ជិះម៉ូតូមើលតាមផ្លូវព្រោះជនរងគ្រោះធ្លាប់ជិះទៅយកប្រពន្ធរាល់ថ្ងៃ។ ប៉ុន្តែពេកជិះទៅមិនបានឃើញជនរងគ្រោះឡើយបានជួបឈ្មោះ វិុត បូផា ដែលជាប្រពន្ធជនរងគ្រោះ (ជនសង្ស័យធ្លាប់តាមស្រឡាញ់)រូបនាងក៏មិនបាននិយាយស្តីនិងខ្ញុំដែរ ភ្លាមនោះនាងបានតេហៅប្តីអោយមកលុះប្តី(ជនរងគ្រោះ)មកបានដល់កន្លែងកើតហេតុជនសង្ស័យបានទាញកាំស្រួចចាក់មកលើជនរងគ្រោះដោយមិនបានជជែកគ្នាឡើយ ជនសង្ស័យបានរត់គេចខ្លួន។
ក្រោយកើតហេតុសម្ថកិច្ចបានទៅដល់កន្លែងកើតហេតុ។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ អហ ខេត្តកណ្តាល ជំនាញបានចុះធ្វើការស្រាវជ្រាវដោយឆន្ទះយកចិត្តទុកដាក់ខ្ពស់។ ឈានដល់ ក/ល ជំនាញចុះឃាត់ខ្លួនជនសង្ស័យនៅថ្ងៃ៣១ ខែឧសភា ឆ្នាំ
២០១៩ នៅចំពោះមុខសមត្ថកិច្ចជនស្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននិងកំពុងកសាងសំណុំរឿងបន្តនីតិវិធីតាមច្បាប់៕ ឆ ដា