​ចិន​កោះហៅ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​កមក​ប្រឆាំង​តវ៉ា​រឿង​លក់​សព្វាវុធ​ឲ្យ​តៃវ៉ាន់

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ រដ្ឋាភិបាល​ចិន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ប៉េ​កាំ​ង​ដើម្បី​ប្រឆាំង​តវ៉ា​ ចំពោះ​ការ​ប្រកាស​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដែល​អាច​នឹង​លក់​នាវាចម្បាំង​២​គ្រឿង​ឲ្យ​ទៅ​តៃវ៉ាន់​ក្នុង​តម្លៃ​ប្រមាណ​១.៨​ពាន់​លាន​ដុល្លារ​នោះ​ ។​

AAV-7 Amphibious Assault Vehicles

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ កិច្ចព្រមព្រៀង​ទិញ​ លក់​នាវាចម្បាំង​របស់​តៃវ៉ាន់​ ជាមួយ​អា​មេ​រិ​ក​ខាងលើ​នេះ​បាន​កើតឡើង​ ស្រប​ពេល​ដែល​មានការ​សម្រុះសម្រួល​រវាង​ចិន​ នឹង​តៃវ៉ាន់​ដែល​បាន​ប្រេះឆា​គ្នា​តាំងពី​សម័យ​សង្គ្រាម​ឆ្នាំ​១៩៤៩​រៀង​រហូត​ ហើយ​បើ​ទោះជា​បែប​នេះ​ក៏​ដូច​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​តែ​មានការ​បារម្ភ​ដោយសារ​សកម្មភាព​យោធា​របស់​ទីក្រុង​ប៉េ​កាំ​ង​នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​ ។​

​នៅ​លើ​គេហទំព័រ​របស់​ក្រសួងការបរទេស​ចិន​មាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា​ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក​ Zheng​ Zeguang​ បាន​ធ្វើ​បទ​បង្ហាញ​ជា​ឧឡា​រិ​ក​ជាមួយ​លោក​ Kaye​ Lee​ ទទួល​បន្ទុក​កិច្ចការ​ការពារ​ជាតិ​របស់​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ជុំវិញ​ការ​លក់​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អា​មេ​រិ​ក​ទៅ​ឲ្យ​ប្រទេស​តៃវ៉ាន់​ ។​

​ក្រសួងការបរទេស​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ទី​១៦​ ខែធ្នូ​ បាន​អះអាង​ថា​ អា​មេ​រិ​ក​មាន​បំណង​លក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ​ នូវ​សព្វាវុធ​ដូច​នាវាចម្បាំង​២​គ្រឿង​ប្រភេទ​ Perry-class​ Frigates,​ មី​ស៊ី​ល​ប្រឆាំង​រថពាស់ដែក​ប្រភេទ​ Javelin,​ មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ប្រភេទ​ TOW​ 2B,​ រថពាសដែក​ដែល​អាច​បើកបរ​នៅ​លើ​ផ្ទៃ​ទឹកបាន​ ប្រភេទ​ AAV-7​ Amphibious​ Assault​ Vehicles​ ព្រមទាំង​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ជា​ច្រើន​ទៀង​ ។​

​ក្រសួងការបរទេស​ចិន​បាន​ប្រកាស​ថា​ ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​លក់​សព្វាវុធ​របស់​អា​មេ​រិ​ក​ឲ្យ​ទៅ​តៃវ៉ាន់​នា​ពេល​នេះ​ និង​ថា​ ខ្លួន​អាច​នឹង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​ទាក់ទង​ជាមួយ​ការ​លក់​អាវុធ​ទាំងនេះ​ ។​

​ក្រសួងការបរទេស​ចិន​បញ្ជាក់​ទៀត​ថា​ រដ្ឋាភិបាល​ចិន​សូម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អា​មេ​រិ​ក​លុប​ចោល​កិច្ចព្រមព្រៀង​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​ និង​បញ្ឈប់​រាល់​កិច្ចព្រមព្រៀង​យោធា​រវាង​តៃវ៉ាន់​ នឹង​អា​មេ​រិ​ក​ ដើម្បី​ចៀសវាង​ការ​ធ្វើ​ឲ្យ​បែកបាក់​បន្ថែម​ទៀត​ទៅ​លើ​សេនា​យី​យោ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ជា​ឧ​ប​តោ​ភាគី​នៅ​ទីតាំង​ដែល​មាន​សារសំខាន់​ ។​

​នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ​ លោក​ Zheng​ បាន​ព្រមាន​លោកស្រី​ Lee​ ថា​ ការ​លក់​សព្វាវុធ​ទាំងនោះ​វា​បាន​រំលោភ​ទៅ​លើ​ច្បាប់​អន្តរជាតិ​ និង​បទដ្ឋាន​ស្តី​អំពី​ទំនាក់ទំនង​អន្តរជាតិ​ ព្រមទាំង​រំលោភ​ដែន​អធិបតេយ្យ​ និង​សន្តិសុខ​របស់​ប្រទេស​ចិន​យ៉ាង​ខ្លាំង​ ។​

​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Ma​ Ying-jeou​ ប្រធានាធិបតី​តៃវ៉ាន់​នា​ពេល​បច្ចុប្បន្ន​នេះ​ ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េ​កាំ​ង​ នឹង​តៃប៉ិ​ មានការ​កក់ក្តៅ​ ដែល​ស្ថិត​ក្រោម​គណបក្ស​ Kuomintang​ ។​ ប៉ុន្តែ​ប្រទេស​ចិន​ច្រានចោល​មិន​លុប​ចោល​សិទ្ធិ​ប្រើប្រាស់​កងកម្លាំង​ទ័ព​ ប្រសិនបើ​ទីក្រុង​តៃប៉ិ​ហ៊ាន​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​ណាមួយ​នោះ​ ។​

​ប្រទេស​ចិន​ និង​តៃវ៉ាន់​ទើបតែ​ចប់​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩​ប៉ុណ្ណោះ​ ។​

​សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​ភាគី​ចិន​ជាង​តៃវ៉ាន់​ ប៉ុន្តែ​ទោះ​យ៉ាងណា​ អា​មេ​រិ​ក​នៅ​តែ​ជា​មិត្ត​ដ៏​សំខាន់​មួយ​ និង​បាន​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន​ជា​និច្ច​ ហើយ​ក៏​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ស្ថាន​ការ​តាន់តឹង​កើតឡើង​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​នោះ​ផង​ដែរ​ ។​

​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​សម្តែង​ការ​ខឹងសម្បារ​ចំពោះ​ទីក្រុង​ប៉េ​កាំ​ង​ ហើយ​កាលពី​ខែតុលា​ ឆ្នាំ​២០១៥​កន្លង​មកនេះ​ នាវាចម្បាំង​អា​មេ​រិ​កមួយ​គ្រឿង​បាន​ធ្វើ​នាវាចរណ៍​ទៅ​កៀក​ជិត​ដែន​ក្រោះ​សិប្បនិមិត្ត​របស់​ចិន​ និង​ជា​បន្ទាយ​យោធា​ដែល​ចិន​បាន​ស្ថាបនា​ឡើង​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​ ។​

​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បញ្ជាក់​ថា​ សកម្មភាព​របស់​ខ្លួន​គឺ​ធានា​ដល់​សុវត្ថិភាព​នៅ​ក្នុង​ការ​ធ្វើ​នាវាចរណ៍​តាម​ផ្លូវ​សមុទ្រ​ ៕

Soldiers from 51 Squadron RAF Regiment are pictured firing a Javelin anti tank missile during a training exercise on the Castlemartin Ranges of South West Wales. Javelin, the medium range anti-tank guided weapon replacement for Milan, is an enhanced version of the American weapon proven on operations in Iraq and Afghanistan by US forces. The UK version has 2 significant enhancements - a more effective sight system and a tripod (for firing and observation). Javelin provides a step change in dismounted anti-armour and surveillance capability. It delivers longer range, greater lethality, significantly more powerful optics and a lighter load for the Infantryman. Although designed primarily to destroy tanks and light armoured vehicles, Javelin will also provide a potent, all-weather, day/night capability against fixed defences, such as bunkers and buildings. The integrated sight allows the firer to acquire the target, lock-on, fire and 'forget'. This means that as soon as the missile is launched, the firer can acquire another target or move position. Javelin has a maximum range of 2500 m, and an Overfly Top Attack mode and direct attack mode of operation. Javelin's surveillance and target acquisition performance is better than all other passive, ground mounted, battlegroup surveillance systems. Javelin is a crew-served weapon operated by a firer and a controller/observer. The controller/observer commands the weapon and assists with loading, identifying targets and battlefield damage assessment.

060115-N-8637R-004 Monrovia, Liberia (Jan. 15, 2006) Ð The oliver hazard perry-class frigate USS Carr (FFG 52) approach the coast of Monrovia, Liberia. Carr is arriving in Monrovia to commemorate the presidential inauguration of Ellen Johnson Sirleaf on Jan. 16. Carr is homeported out of Norfolk, Virginia. U.S. Navy photo by Journalist 1st Class Kurt Riggs (RELEASED)

TOW 2B anti-tank missiles

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print