នាំ​ទណ្ឌិត​ម្នាក់​និង​អនុប្រធាន​ពន្ធនាគារ​ម្នាក់​មក​ភ្នំពេញ​ដើម្បី​សួរនាំ​

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ កាលពី​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៦​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ និង​មន្ដ្រី​នគរបាល​ខេត្ដរតនគិរី​បញ្ចប់​ការ​ស៊ើបអង្កេត​ពាក្យ​ប្ដឹង​ចោទប្រកាន់​រឿង​ អាស្រូវ​របស់​ប្រធាន​ពន្ធនាគារ​ខេត្ដ​ ហើយ​ប៉ុន្ដែ​លទ្ធផល​មិន​ទាន់​ត្រូវ​បាន​ បញ្ចេញ​ឱ្យ​ដឹង​ជា​សាធារណៈ​នៅឡើយ​ ។​ ជាមួយ​គ្នា​នោះ​សាក្សី​ជា​ទណ្ឌិត​ម្នាក់​ និង​ មន្ដ្រី​អនុប្រធាន​ពន្ធនាគារ​មួយ​រូប​ត្រូវ​ បាន​ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ នាគារ​នាំ​មក​រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន​ ដើម្បី​ធានា​សុវត្ថិភាព​និង​ការ​ ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​ជុំវិញ​ការ​ចោទប្រកាន់​រឿងអាស្រូវ​របស់​ប្រធាន​ពន្ធនាគារ​ខេត្ដរតនគិរី​ ។​

dwe

​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤​ រហូត​ ថ្ងៃ​ទី​១៦​ ខែធ្នូ​ មន្ដ្រី​នៃ​អគ្គនាយកដ្ឋាន​ ពន្ធនាគារ​ រួម​ជាមួយ​មន្ដ្រីខេត្ដ​រតនគិរី​ បាន​បើក​ការ​ស៊ើបអង្កេត​បណ្ដឹង​ចោទ​ ប្រកាន់​ប្រធាន​ពន្ធនាគារ​ខេត្ដ​ លោក​ ទិន​ សុវណ្ណ​នី​ ជុំវិញ​រឿងអាស្រូវ​១៤​ចំណុច​ ។​

​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ លោក​ នុ​ត​ សាវ​នា​អះអាង​ថា​ ការ​ផ្ទេរ​ សាក្សី​និង​ដើមបណ្ដឹង​ពី​កន្លែង​កើតហេតុ​ជា​បណ្ដោះអាសន្ន​ដើម្បី​ធានា​ការ​ស៊ើប​ អង្កេត​ឱ្យ​មាន​ភាព​សុក្រឹត​ តម្លាភាព​ និង​ ចៀសវាង​កុំឱ្យ​មានការ​គាបសង្កត់​ ឬ​ការ​ ភ័យ​ខ្លាច​ណាមួយ​ទៅ​លើ​សាក្សី​នៃ​អង្គ​ ហេតុ​ ។​ លោក​បន្ដ​ថា​ លទ្ធផល​យ៉ាងណា​ នោះ​ក្រុមការងារ​នឹង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៅ​ពេល​បញ្ចប់​បេសកកម្ម​ ។​

​ទណ្ឌិត​ដែល​ត្រូវ​បញ្ជូន​ទៅ​ភ្នំពេញ​គឺ​ ស្ដ្រី​ឈ្មោះ​ ទីង​ ប៉េ​ក​ និង​អនុប្រធាន​ពន្ធ​នា​ គារ​ គឺ​អ្នកស្រី​ ឆោម​ ស្រី​ពេជ្រ​ ។​ កាល​ ពី​ដើម​សបា្ដហ៍​នេះ​ពាក្យបណ្ដឹង​របស់​មន្ដ្រី​ ពន្ធនាគារ​ខេត្ដរតនគិរី​៣២​នាក់​ត្រូវ​បាន​ គេ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ហ្វេ​ស​ប៊ុ​ក​ (Facebook)​ ហើយ​ត្រូវ​បាន​ គេ​ចែកចាយ​បន្ដ​ពី​ម្នាក់​ទៅ​ម្នាក់​ ។​ ពាក្យ​ បណ្ដឹង​របស់​មន្ដ្រី​ពន្ធនាគារ​ទាំង​៣២​នាក់​ ប្ដឹង​ទៅ​អគ្គនាយក​ពន្ធនាគារ​ដោយ​ចោទប្រកាន់​ប្រធាន​ពន្ធនាគារ​ខេត្ដរតនគិរី​ពី​ រឿងអាស្រូវ​ចំនួន​១៤​ចំណុចរួម​មានការ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ នាំ​អ្នកទោស​ចេញ​ ទៅ​ធ្វើការ​ក្រៅ​ពន្ធនាគារ​ និង​នាំ​អ្នកទោស​ ជា​ស្ដ្រី​ទៅ​រួមរ័ក​ក្រៅ​ពន្ធនាគារ​ជាដើម​ ។​

​ប្រធាន​កងការពារ​ពន្ធនាគារ​លោក​ ក​យ​ ព្រេ​ល​ កត់​សម្គាល់ថា​ ការ​ចោទ​ ប្រកាន់​របស់​មន្ដ្រី​ពន្ធនាគារ​ទាំង​៣២​រូប​ មិន​មាន​ភស្ដុ​តាង​ជាក់លាក់​ឡើយ​ ។​

​កំណត់ហេតុ​សាកសួរ​របស់​មន្ដ្រី​ពន្ធនាគារ​ខេត្ដរតនគិរី​ទៅ​លើ​សាក្សី​ជា​ស្ដ្រី​ ទណ្ឌិត​ឈ្មោះ​ ទីង​ ប៉េ​ក​ ដែល​ដើមចោទ​ បាន​ប្ដឹង​ថា​ នាង​ត្រូវ​បាន​ប្រធាន​ពន្ធនាគារ​ នាំ​ចេញ​ក្រៅ​ដើម្បី​រួម​ភេទ​ឃើញ​មាន​ ស្នាម​មេដៃ​ និង​បញ្ជាក់​ថា​ ប្រធាន​ពន្ធ​ នាគារ​មិន​បាន​រួមរ័ក​ជាមួយ​នាង​ដូច​ ពាក្យ​ចចាមអារ៉ាម​នោះ​ទេ​ ។​

​ប្រធាន​ពន្ធនាគារ​ខេត្ដរតនគិរី​ លោក​ ទិន​ សុវណ្ណ​នី​ បាន​បដិសេធ​ការ​ចោទ​ ប្រកាន់​ទាំងអស់​របស់​មន្ដ្រី​ក្រោម​ឱវាទ​ ។​ លោក​បាន​ចោទប្រកាន់​ក្រុម​អ្នក​ដែល​ ប្ដឹង​រូប​លោក​នោះ​វិញ​ថា​ ជា​អ្នក​ដែល​មិន​ បាន​បំពេញការងារ​តាម​តួនាទី​ ។​ លើស​ ពី​នេះ​មន្ដ្រី​ខ្លះ​បាន​ជក់​គ្រឿងញៀន​ និង​ ដើរ​រកស៊ី​ជា​ឯកជន​មិន​មក​ធ្វើការ​ ។​ លោក​ ថា​ ពួក​គេ​ខឹង​ហើយ​ប្រឌិត​រឿង​ប្ដឹង​រូប​ លោក​បន្ទាប់​ពី​លោក​បាន​ហៅ​ពួក​គេ​ មក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​គោរព​វិន័យ​អង្គភាព​ ៕

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print