កីឡាករ​ កីឡាការិនី​ ចម្រុះ​ជាតិ​សាសន៍​ ប្រមាណ​១២​ប្រទេស​ បាន​មក​ ប្រកួតប្រជែង​ដណ្តើម​ជើងឯក​អាស៊ី​ កីឡា​ប៉េតង់​នៅ​រាជធានី​ភ្នំពេញ​

ចែករំលែក៖

​ភ្នំពេញ​៖​ អត្ត​ព​លិ​ក​ ប្រមាណ​ជិត​២០០​នាក់​ ចម្រុះ​ជាតិ​សាសន៍​មក​ពី​១២​ប្រទេស​ផ្សេងៗ​គ្នា​ បាន​មក​ចូលរួម​ ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​ប៉េតង់​អាស៊ី​លើក​ទី​១៩​ នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​មានការ​អញ្ជើញ​ជា​អធិបតី​ពី​សំណាក់​ លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ ប៊ូល​និង​ប៉េតង់​កម្ពុជា​ដើម្បី​បោះ​ប៊ី​និង​ប៊ូល​ជា​និមិត្តរូប​បើក​ការ​ប្រកួត​ជា​ផ្លូវការ​។​

សុខ អាន

​លោក​ស៊ា​ន​ បូ​រ៉ាត​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ មាន​ប្រសាសន៍​ថា​ សម្រាប់​ការ​ប្រកួត​ កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១៩​ធ្វី​រាជធានី​ក្រុងភ្នំពេញ​ មាន​អត្ត​ព​លិ​ក​ សរុប​១៩០​នាក់​ មក​ពី​១២​ប្រទេស​ មាន​ដូច​ជា​ ប្រទេស​ ជប៉ុន​ មាន​ប្រតិភូ​សរុប​១៨​នាក់​ ប្រទេស​ចិនតៃវ៉ាន់​ ២០​នាក់​ សិង្ហ​បុរី​ ១៤​នាក់​ វៀតណាម​១៥​នាក់​ ថៃ​ ២៣​នាក់​ ប្រ៊ុ​យ​ណេ​ ១៥​នាក់​ ឥណ្ឌូ​នេ​ស៊ី​ ១៣​នាក់​ ឡាវ​ ១៤​នាក់​ ម៉ា​ឡេ​ស៊ី​ ១៥​នាក់​ ឥណ្ឌា​ ៩​នាក់​ ម៉ុង​ហ្គោ​លី​ ៤​នាក់​និង​កម្ពុជា​ ៣១​នាក់​ ។​

​លោក​បាន​បន្ត​ទៀត​ថា​ ចំណែកឯ​វិញ្ញាសា​ប្រកួត​មាន​ចំនួន​៦​ ទី​១-​ វិញ្ញាសា​វាយ​យក​ពិន្ទុ​ (Shooting)​ វាយ​យក​ពិន្ទុ​បុរស​ វាយ​យក​ពិ​ន្ទ​ផ្នែក​នារី​ និង​វាយ​យក​ពិន្ទុ​ផ្នែក​យុវជន​។​ទី​២-​ វិញ្ញាសា​៣​នាក់​ទល់​ ៣​នាក់​ (Triples)​ បុរស​,​ វាយ​៣​នាក់​ទល់​៣​នាក់​ផ្នែក​នារី​ និង​វាយ​៣​ នាក់​ទល់​៣​នាក់​ផ្នែក​យុវជន​ ក្នុង​នោះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ក៏​បាន​ទទួលខុសត្រូវ​លើក​ការ​ស្នាក់​នៅ​ អំឡុង​ពេល​ប្រកួត​ របស់​ប្រតិភូ​ទាំង​១២​ប្រទេស​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​ ដោយសារ​តែ​ប្រទេស​កម្ពុជា​ ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ ឆ្នាំ​២០២៣​ ដោយ​ផ្អែក​លើ​គោលនយោបាយ​ជាតិ​ ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ​និង​កីឡា​ ក្រសួង​អប់រំ​យុវ​ ជន​និង​កីឡា​ បាន​ធ្វើ​វិមជ្ឈការ​ ការងារ​ទៅ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ National​ cham​ pionship​ ,​ Sea​ Championship​ និង​ Asian​ Championship​ ដោយ​ខ្លួនឯង​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​សហព័ន្ធ​ កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​ មាន​ប្រសាសន៍​ ស្វាគមន៍​ ដល់​ប្រតិភូ​ទាំង​១២​ប្រទេស​ ប្រកបដោយ​ភាព​កក់ក្តៅ​ យ៉ាង​ដូច្នេះ​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​ កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​ គឺ​នៅ​ក្នុង​ឆ្នាំ​២០០១​និង​ឆ្នាំ​២០១៥​នេះ​ប្រកបដោយ​មោ​ទ​ភាព​បំផុត​។​

​លោក​បាន​បន្ត​ទៀត​ថា​ លេង​កីឡា​មិន​ត្រឹមតែ​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​កីឡា​ បាន​នាំ​មក​នូវ​កិត្យានុភាព​ របស់​ប្រទេស​ជាតិ​នីមួយៗ​តាម​រយៈ​ជ័យជម្នះ​របស់​កីឡាករ​កីឡាការិនី​ មក​ពី​ បណ្តា​ប្រទេស​របស់​ពួក​គេ​រៀងៗ​ខ្លួន​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ លេង​កីឡា​ត្រូវ​តែ​សម្តែង​ភាព​ស្និទ្ធស្នាល​ ប្រកប​ ដោយ​ទឹកចិត្ត​រួសរាយ​រាក់ទាក់​ ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ បើ​ទោះបី​ការ​ប្រកួត​នេះ​ ក្នុង​ក្របខ័ណ្ឌ​មួយ​ យក​ចាញ់​ឈ្នះ​គ្នា​ក៏​ដោយ​ ៕​

ស៊ាន បូរ៉ាត

សុខ អាន២

អត្តពលិក១

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print