ចេញពីជប់លៀងមិត្តភក្តិប្រញាប់ទិញបាយឲ្យបងនៅផ្ទះជួបគ្រោះថ្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតខណៈជិះម៉ូតូមួយគ្រឿងក្នុងល្បឿនហាងលឿនទៅទិញបាយយកទៅឲ្យបងនៅផ្ទះ ដោយប្រញាប់ទៅជួបមិត្តភក្តិវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១១នឹង៤៥នាទីយប់ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចមុខរោងចក្រទឹកដោះគោស្ថិតនៅក្នុងក្រុម១៤ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ខ័ណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះសម្បត្តិច័ន្ទបញ្ញាភេទប្រុសអាយុ២២ឆ្នាំស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវខ័ណ្ឌឬស្សីកែវ
តាមសាក្សីដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុ
បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ដែលជាជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរី២០១៨ពាក់ស្លាកលេខភ្នំពេញ1GV-6384បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះដោយសារតែជនរងគ្រោះគាត់ទើបនឹងចេញមកពីកម្មពិធីជប់លៀងមិត្តភក្តិរួចក៏ប្រញ្ញាប់ទៅទិញមកបាយឆាយកទៅអោយបងប្រុសនៅឯផ្ទះជាអកុសលជិះម៉ូតូលឿនមិនបានប្រយ័ត្នរេចង្កូតជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវបណ្តាលអោយខ្ទាតអូសម៉ូតូជាង១០០ម៉ែតខូចខាតបាកដៃម៉ូតូខាងស្តាំអស់មួយកំណាត់ចំណែកឯម្ចាស់ម៉ូតូវិញបានបោកផ្ទប់និងផ្លូវដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុអស់រយះពេលជិតកន្លះម៉ោងក៏មានវត្តមានក្រុមគ្រួសារសាច់ញ្ញាត្តិមកទទួលដឹកយកទៅដំកលនៅវត្តទួលសង្កែសិន។

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅឯផ្ទះជនរងគ្រោះនៅសង្កាត់ឃ្លាំងសាំងខណ្ឌឫស្សីកែវ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print