ព្រាប សុវត្ថិ និងកូនមកពីកើបលុយនៅអាមេរិកត្រៀមបន្តចេញកើបលុយនៅអូស្ត្រាលីបន្ត

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា លោកព្រាប សុវត្ថិ បា​នដឹកកូនប្រុសទាំង៣ និងភរិយាចេញទៅរកលុយបានក្រាស់ក្រែលពីការច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិក។ មិនទាន់នឹងជាន់ទឹកដីកំណើតបានប៉ុន្មានថ្ងៃផងមានការលើកឡើងថាតារាចម្រៀងរូបនេះនឹងកូនៗគ្រោងបន្តចេញទៅកើបលុយបន្ថែមទៀតនៅប្រទេសអូស្ត្រាលីនៅខែក្រោយនេះហើយ។
ព្រាប សុវត្ថិ និងកូនៗទាំង៣ បូករួមទាំងក្រុមភ្លេងលោកផង បានបំពេញបេសកកម្មសិល្បៈជាថ្មីទៀតដោយជោគជ័យនៅសហរដ្ឋអាមេរិក ក្រោយពីខកខានអស់ពេលប្រមាណ៦ឆ្នាំ។ បានធ្វើដំណើរសម្ដែងទៅកាន់រដ្ឋ និងទីក្រុងរបស់អាមេរិក ប្រមាណមិនតិចជាង ២០ ទីក្រុងនោះទេដូចជា ទីក្រុង ឡូវែល ឡុងប៊ិច បូស្តុន ស្ដុកតុន លីន ហ្វីឡាដែលហ្វៀ រដ្ឋ ផ្លរីដា និងរដ្ឋ ទីក្រុងធំៗជាច្រើនទៀត ដែលមានបងប្អូនខ្មែររស់នៅច្រើន។ បេសកកម្មនេះ លោកថា ដើម្បីផ្ដល់ភាពសប្បាយរីករាយ ដល់បងប្អូនខ្មែរជាពិសេស នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ កាលពីកន្លងទៅថ្មីៗនេះ។ តាមដំណឹងក្រៅផ្លូវការបានបញ្ជាក់ថាក្នុងរយៈពេលចេញទៅច្រៀងរាំនៅអាមេរិកនោះមានការគាំទ្រច្រើនសើសលប់ បើធៀបនឹងតារាចម្រៀងដទៃ ហើយពួកគេអាចរកចំណូលបានមិនក្រោម១០ម៉ឺនដុល្លារអាមេរិកទេ ពីការសម្តែងថ្ងៃចុងសប្តាហ៍រយៈពេល៣ខែមកនេះ។ក្រៅពីការចេញច្រៀងរាំពួកគេបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់មួយចំនួននៃប្រទេសមហាអំណាចមួយនេះយ៉ាងសប្បាយរីករាយ មុនពេលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៨ខែឧសភានេះ។ មានការបង្ហើបថាស្នាក់នៅលើទឹកដីកំណើតត្រឹមរយៈពេល១ខែប៉ុណ្ណោះ តារាចម្រៀងរូបនេះនឹងហោះទៅកាន់ទឹកដីនៃប្រទេសអូស្ត្រាលីនៅខែកក្កដាខាងមុខនេះ ខណៈដែលសំបុត្រចូលទស្សនានិងច្រៀងរាំត្រូវបានគេចាប់ផ្តើមដាក់លក់នៅតំបន់មួយចំនួនដែលមានប្រជាជនខ្មែររស់នៅច្រើនរួចស្រេចទៅហើយ។
ទោះជាយ៉ាងណាគេនៅមិនទាន់បានដឹងនៅឡើយទេថាតើតារាចម្រៀងរូបនេះនិងកូនៗនឹងត្រូវចំណាយពេលយូប៉ុណ្ណាទេសម្រាប់ការចេញសម្តែងលើកក្រោយនេះ។ ទោះជាយ៉ាងណាការសម្រេចចិត្តទទួលយកការច្រៀងរាំនៅក្រៅស្រុកនេះក៏ស្របពេលដែលការងារក្នុងស្រុកមិនមមាញឹកខ្លាំងដូចរដូវប្រាំងនោះដែរ ហើយពួកគេអាចឆ្លៀតពេលធ្វើដំណើរកម្សាន្តជួបជុំគ្រួសារផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print