សង្គ្រាមពាណិជ្ជកម្ម អាមេរិកចិន​កំពុងឈានដល់ដំណាល់កាល កាត់ផ្តាច់ ការដោះដូរនិស្សិត

ចែករំលែក៖

នៅពេលនេះអាមេរិកបានរិតបន្តឹងទិដ្ឋការ និង ក្រុមនិស្សិតស្រាវជ្រាវ របស់ចិន នៅអាមេរិក ដេលជាសញ្ញា អវជ្ជមានមួយ​ ឆ្ពោះទៅរកភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិកនិងចិន ។

កន្លងមក ក្រសួងអប់រំចិនបានចង្អុលបង្ហាញអំពីការបដិសេធនិងការពន្យារទិដ្ឋាការ។ ក្រសួងបានប្រាប់សិស្សដែលដាក់ពាក្យសុំចូលរៀននៅសកលវិទ្យាល័យនានាក្នុងសហរដ្ឋឲ្យខ្លួនឯងត្រូវហ៊ានប្រឈមមុខនិងពង្រឹងការប៉ាន់ស្មានពីហានិភ័យ។

ការថយចុះនៃចំនួននិស្សិតជាជនជាតិចិនអាចនឹងធ្វើឲ្យខាតបង់ចំពោះសហរដ្ឋអាមេរិក។ គិតមកត្រឹមពេលនេះ ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតនៃនិស្សិតអន្ដរជាតិនៅតាមសកលវិទ្យាល័យអាមេរិកដោយក្នុងនោះមានចំនួន៣៦០,០០០នាក់បានចូលរួមកាលពីឆ្នាំកន្លងទៅហើយមាននិស្សិតជាច្រើនបានបង់ថ្លៃសិក្សាផ្តាច់តែម្តង។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា “ក្នុងពេលជាមួយគ្នានេះ យើងប្តេជ្ញាផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់បំផុតដល់អ្នកដំណើរស្របច្បាប់ដើម្បីឲ្យពួកគេអាចទទួលបានការសម្រេចចិត្តយ៉ាងឆាប់រហ័សនិងច្បាស់លាស់ទាក់ទងទៅនឹងការដាក់ពាក្យសុំទិដ្ឋាការរបស់ពួកគេ”។

សារព័ត៌មាន​ Bloomberg News បានផ្សាយថា ក្រោយពេលផ្ទុះសង្គ្រាមពាណិជ្ជកម្ម  និងបច្ចេកវិទ្យា អាមេរិកចិនផ្ទុះឡើង រដ្ឋាភិបាលរបស់លោកដូណាលត្រាំ កំពុងតែងនុម័ត​គោលនយោបាយថ្មីបន្ថែមទៀតទៅលើក្រុមនិស្សិតស្រាវជ្រាវចិន។

ក្រុមនិស្សិតចិន បាននិយាយទៅកាន់សារព័ត៌មាន​ Bloomberg ថា​ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះបរិយាកាសសិក្សា  និងធ្វើការស្រាវជ្រាវនៅអាមេរិក កាន់តែ ខ្វះភាពជិតស្និទ្ធចំពោះក្រុមស្រាវជ្រាវចិន​។

មហាវិទ្យាល័យ​ Emory ​ Altanta ​ក្នុងរដ្ឋ  Georgia បានបញ្ឈប់ សាស្ត្រចារ្យ​ជនជាតិអាមេរិកដើមកំណើតចិនពីររូប កាលពីចុងខែឧសភា ។ នៅថ្ងៃទី​៣ខែមិថុនាកន្លងមក ក្រសួងអបរំចិន​បានលើកឡើងពីហានិភ័យ​ដែលក្រុមនិស្សិត​ចិន និងត្រូវប្រឈមមុខ នៅអាមេរិក។

លោក​ Yuanli ​នាយកសាលាវិជ្ជសាស្ត្រ នៅទីក្រុងប៉េកាំង បានលើកឡើងថា ខ្ញុំពិតជាបារម្ភពី​សង្គ្រាមពាណិជ្ជកម្ម អាមេរិកចិន ហើយសកម្មភាពរបស់ អាមេរិកធ្វើទៅលើក្រុមនិស្សិតចិន​គឺជារឿងមិនសមហេតុផល​។

តាមតួលេខរបស់ រដ្ឋាភិបាល​ នៅក្នុងឆ្នាំ​២០១៨ មាននិស្សិតចិន​ដល់ទៅ​៣៦០ពាន់នាក់កំពុងតែសិក្សានៅអាមេរិក ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print