ប្អូនស្រី គីម ជុងអ៊ុន បានបាត់មុខពីប្រព័ន្ធផ្សព្វផ្សាយ ក្រោយពេល រយៈពេល៥២ថ្ងៃមកហើយ ដោយមានព័ត៌មានចចាមអារ៉ាមថា នាងត្រូវរងទណ្ឌកម្ម ក្រោយជំនួបជាមួយលោកត្រាំបរាជ័យមិនមានសេក្តីប្រកាសរួម។ កន្លងមក នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក៏មិនឃើញវត្តមានរបស់ លោកស្រី Kim Yo Jong អមដំណើរដូចរាល់លើក។
លោកស្រី Kim Yo Jong ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំ គីមជុងអ៊ុន និងជាមនុស្សជំនិត បំផុត របស់គាត់ បានបង្ហាញខ្លួនជាសាធារណ ក្រោយពេលមានពាក្យចចាមអារ៉ាមថា ត្រូវទទួលទណ្ឌកម្ម ដោយសារតែការរៀបចំកិច្ចប្រជុំ ជាមួយលោកត្រាំលើកទីពីរមិនទទួលបានជោគជ័យ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា លោកស្រី Kim Yo Jong និងបងប្រុស គីមជុងអ៊ុន បានចូលរួមពីធី សម្តែង ដែលមានឈ្មោះថា«ដីរបស់ប្រជាជន» បានរៀបចំឡើងនៅក្នុង ពហុកីឡដ្ឋានក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២ខែមិថុនាកន្លងមក។ លោកស្រី Kim Yo Jong បានអវត្តមានតាមប្រព័ន្ធផ្សព្វផ្សាយ តាំងពីខែមេសា មកទល់ពេលនេះ។
លោកស្រី Kim Yo Jong បានដើរតួនាទីជាលេខាផ្ទាល់របស់មេដឹកនាំគីមជុងអ៊ុន ។លោកស្រី Kim Yo Jongតែងតែបង្ហាញខ្លួន នៅក្បែរមេដឹកនាំ កូរ៉េខាងជើង ជានិច្ច រាល់ពេលបំពេញទស្សនកិច្ចទៅក្រៅប្រទេស ពេសេសគឺជំនួប ជាមួយលោកត្រាំពីលើក កន្លងមក ក៏ដូចជា ជំនួប ជាមួយចិន និង កូរ៉េខាងត្បូង ៕
ដោយ៖ មែវ សាធី