ជិតពីរខែ ទើបឃើញវត្តមានប្អូនស្រី គីម ជុងអ៊ុន បង្ហាញខ្លួន បន្ទាប់ពីមានព័ត៌មានថា​ គាត់ត្រូវបានទទួលទណ្ឌកម្ម

ចែករំលែក៖

ប្អូនស្រី គីម ជុងអ៊ុន បានបាត់មុខពីប្រព័ន្ធផ្សព្វផ្សាយ ក្រោយពេល រយៈពេល​៥២ថ្ងៃមកហើយ ដោយមានព័ត៌មានចចាមអារ៉ាមថា នាងត្រូវរងទណ្ឌកម្ម ក្រោយជំនួបជាមួយលោកត្រាំបរាជ័យមិនមានសេក្តីប្រកាសរួម​។ ​កន្លងមក នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក៏មិនឃើញវត្តមានរបស់ លោកស្រី​ Kim Yo Jong អមដំណើរដូចរាល់លើក។
លោកស្រី​ Kim Yo Jong ​ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំ គីមជុងអ៊ុន និងជាមនុស្សជំនិត បំផុត របស់គាត់ បានបង្ហាញខ្លួនជាសាធារណ​ ក្រោយពេលមានពាក្យចចាមអារ៉ាមថា ​ត្រូវទទួលទណ្ឌកម្ម ដោយសារតែការរៀបចំកិច្ចប្រជុំ ជាមួយលោកត្រាំលើកទីពីរមិនទទួលបានជោគជ័យ​។
សារព័ត៌មាន​យ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ​លោកស្រី​ Kim Yo Jong ​និងបងប្រុស ​គីមជុងអ៊ុន បានចូលរួមពីធី​ សម្តែង ដែលមានឈ្មោះថា​«ដីរបស់ប្រជាជន» បានរៀបចំឡើងនៅក្នុង ពហុកីឡដ្ឋាន​ក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី​២ខែមិថុនាកន្លងមក។ លោកស្រី Kim Yo Jong បានអវត្តមាន​តាមប្រព័ន្ធផ្សព្វផ្សាយ តាំងពីខែមេសា មកទល់ពេលនេះ។
លោកស្រី​ Kim Yo Jong បានដើរតួនាទីជាលេខាផ្ទាល់របស់មេដឹកនាំគីមជុងអ៊ុន ។លោកស្រី​ Kim Yo Jongតែងតែបង្ហាញខ្លួន នៅក្បែរមេដឹកនាំ កូរ៉េខាងជើង ជានិច្ច រាល់ពេលបំពេញទស្សនកិច្ចទៅក្រៅប្រទេស ពេសេសគឺជំនួប ជាមួយលោកត្រាំពីលើក កន្លងមក ក៏ដូចជា ជំនួប ជាមួយចិន​ និង កូរ៉េខាងត្បូង ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print