សេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ពាក់ព័ន្ធអ្នកយកព័ត៌មាន៨រូប ត្រូវបានមន្ត្រីគយព្រែកចាកដាក់ពាក្យប្តឹងទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្តីអំពីអ្នកសារព័ត៌មាន Online ចំនួន ៨ រូប រួមទាំងសហការីផ្សេងទៀត ត្រូវបានមន្ត្រីគយព្រែកចាកខេត្តកំពតដាក់ពាក្យប្ដឹងទៅកាន់ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពត ពី បទ ជេរប្រមាថចំពោះអ្នករាជការសាធារណៈ , បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារសាធារណៈ  ដោយទាមទារសំណងជាប្រាក់ ១០ម៉ឺនដុល្លារ ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ សូមធ្វើការអំពាវនាវដល់អ្នកសារព័ត៌មាន​ មេត្តាប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន​ ជាពិសេសនៅក្នុងពេលចុះយកព័ត៌មានដោយគប្បីចៀសវាងនូវការ​គំរាម​កំហែង​ ការ​ បំពាន​ ការរារាំងតួនាទីសមត្ថកិច្ច​ មន្ត្រីរាជការ​ សាធារណៈ​ ព្រម​ទាំងមិនរំលោភបំពានលើរូបរាងកាយ​ សិទ្ធិ​ តម្លៃ​ និងអត្តសញ្ញាណបុគ្គលឯកជន​។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ ក៏សុំយកឱកាសនេះស្នើសុំដល់ផ្នែកពាក់ព័ន្ធរួមទាំងមន្ត្រីអង្គភាពរដ្ឋ សុំមេត្តាជៀសវាងការប្រើប្រាស់ពាក្យសម្ដីប្រមាថ ការប៉ះពាល់រូបរាងកាយ ការឆក់យកសម្ភារៈឧបករណ៍យកព័ត៌មាន និងបំផ្លាញចោលសម្ភារៈនានាទាំងនោះរបស់អ្នកយកព័ត៌ មាន ដោយសូមមេត្តាសហការពេញលេញ ផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាលើក កម្ពស់សិទ្ធិទទួលបានព័ត៌មាន និងលើកម្ពស់ការផ្សព្វផ្សាយព័ត៌មានដែលមានគុណប្រយោជន៍ដល់សាធារណជន។

សូមអានសេចក្តីថ្លែងការទាំងស្រុងដូចខាងក្រោម ៖ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print